ចាប់ពីថ្ងៃនេះតទៅ អ្នកចូលខេត្តកំពង់ឆ្នាំង ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅធ្វើតេស្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ចាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកចូលខេត្តកំពង់ឆ្នាំង ត្រូវដា.ក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ និងត្រូវយកសំណាកទៅធ្វើតេស្តផងដែរ។ នេះបើតាមសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំ.ងឺកូ.វី.ដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្ត បានប្រាប់ទៅអាជ្ញាធរឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវធ្វើបញ្ជីគ្រប់គ្រងប្រជាពលរដ្ឋ ក្នុងដែនសមត្ថ.កិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ តើគ្រួសារនីមួយៗ មានសមាជិកអចិន្ត្រៃយ៍ប៉ុន្មាននាក់? សមាជិកចេញទៅធ្វើការឆ្ងាយប៉ុន្មាននាក់? នៅកន្លែងណាខ្លះ? ពិសេសត្រូវស្រាវជ្រាវ អ្នកដែលទៅធ្វើការនៅកន្លែង មានហានីភ័យខ្ពស់ជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមថា ការក្តាប់ និងការគ្រប់គ្រងសមាជិកគ្រប់ៗគ្រួសារដើម្បី៖ * ណែនាំគួរកុំឲ្យពួកគាត់ត្រឡប់មកផ្ទះ គួរសួរសុខទុក្ខគ្នាតាមអនឡាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* ប្រសិនបើពួកគាត់មកដល់ភ្លាមត្រូវគ្រប់គ្រង និងដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ព្រមទាំងរាយការណ៍ទៅគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្ត។ * ករណីមានបុគ្គលមិនព្រមធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមការណែនាំ អាជ្ញាធមូលដ្ឋានមានភារកិច្ចអនុវត្តវិធានការរដ្ឋបាលស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាន៕ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំខាងក្រោម៖

Related posts