ចូលរួមអបអរ! ថែល ថៃ បានជាសះស្បើយពីជំ.ងឺកូ.វី.ដ១៩ ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមការបញ្ជាក់របស់តារាចម្រៀង ថៃល ថៃ​ នៅលើហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃមិ្សលមិញនេះ ថា លោកបានជាសះស្បើយពីជំ.ងឺកូ.វី.ដ១៩ ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ តារាចម្រៀង ថែល ថៃ បានបញ្ជាក់នៅលើផេកហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីខ្ញុំមកសម្រាក​ព្យាបាល​ជំ.ងឺ CO.VID19 នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រ ចិត្តទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាល រូបខ្ញុំបាទ ក៏ដូច ជាអ្នកជម្ងឺ ដទៃទៀត ដោយមិនខ្លាចនឿយហត់ឡើយ ។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ហង្សមាស តែងតែ យកចិត្តទុកដាក់ ចំពោះកូនចៅ ហើយក៍ដូចជារូបខ្ញុំបាទផងដែ ផ្តល់នៅសម្ភារៈប្រើប្រាស់ និងរបស់ហូបចុក ។ តារាចម្រៀង ថែល ថៃ បានបន្តទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណដល់បងប្អូន នឹងមិត្តភ័ក្រ្តទាំងអស់ ដែលតែងតែ ផ្ដល់កម្លាំងចិត្តដល់រូបខ្ញុំបាទ ហើយជាចុងក្រោយនេះ សូមឲ្យពុកម៉ែបងប្អូន ទាំងអស់គ្នា ចូលរួមអនុវត្ត នូវ3កុំ និង3ការពារ ឲ្យបានខ្ជាប់ខ្ជួន នឹងបានជៀសផុតពីជំ.ងឺCO.VID 19 ក្នុងការបញ្ចប់ជំងឺ CO.VID 19នាពេលឆាប់ៗនេះផងដែ ។ ពីខ្ញុំបាទ ថែលថៃ

គួរបញ្ជាក់ដែរថា តារាចម្រៀងរូបនេះ ត្រូវបានរកឃើញវិជ្ជមានកូ.វី.ដ១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ៕

Related posts