អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១.៤លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធម្តាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភព Fresh News បានឲដឹងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃការប្រារព្ធខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់លើហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ យ៉ាងដូច្នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំសូមបរិចាកជូនកាកបាទក្រហមកម្ពុជាចំនួន ១.៤លានដុល្លារ សូមឧទ្ទិសផលបុណ្យនេះទៅឱ្យម្ដាយខ្ញុំដែលចែកឋានទៅ។ គ្រួសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ»។ជាមួយការប្រកាសបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ាដែលជាប់ចំណាត់លេខ១ រឿងបរិច្ចាគថវិកាមនុស្សធម៌ បានរំលឹកពីប្រវត្តិសាវតារគ្រួសាររបស់ខ្លួនដែរថា គ្រួសារខ្លួនធ្លាប់ក្រីក្រដ៏ជូរចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករ ម្តាយរបស់លោកអង្គុយតែហូរទឹកភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានរៀបរាប់ជាមួយរូបថតដង្ហែសពម្តាយយ៉ាងដូច្នេះ «ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់។ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេ ម៉ែតែងសុំគេឱ្យខ្ញុំបៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំបៅ។ តែគួរឱ្យស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន»។អ្នកឧកញ៉ាមានកំណើតចេញពីកូនកសិករក្នុងខេត្តព្រៃវែង បានលើកឡើងដែរថា ជីវិតរបស់លោក គឺសេសសល់ពីភាពក្រីក្រ ហើយបិះបាត់បង់ជីវិតប៉ុន្មានដងហើយ។ ដូច្នេះលោកគ្មានភាពរុញរាក្នុងការជួយសង្គមឡើយ ពេលលោកមានលទ្ធភាព។ «ខ្ញុំធ្លាប់វេទ.នាហើយ ខ្ញុំធ្លា.ប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យ.សង្រ្គា.ម តែខ្ញុំបានធ្វើសង្រ្គា.មជាមួយក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត៣០ឆ្នាំ»។

Related posts