យប់មិញ ស្រ្តីពពោះ ៧ ខែម្នាក់ទឹកភ្នែក ព្រោះត្រូវម៉ូតូឌុបទម្លា.ក់ចោលដល់បម្រាមគោចរ ពេលប៉ូ.លិសឱ្យទូរស័ព្ទហៅប្តី ប្តីថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរឿងគួរចាប់អារម្មណ៍មួយកាលពីយប់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ កណៈដល់ម៉ោងបម្រាមគោចរទៅហើយនោះ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបានម៉ូតូឌុបទម្លាក់ចោលកណ្តាលផ្លូវ ដោយខ្លាចល្មើ.សច្បាប់ប៉ូលិសឃា.ត់ម៉ូតូ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីកើតរឿងនេះហើយ សម.ត្ថ.កិច្ចក៏បានសម្របសម្រួលឱ្យទូរស័ព្ទហៅប្តីមកទទួល តែប្តីបែរជាឆ្លើយថាមិនហ៊ានទេខ្លាចប៉ូ.លិសដែរ ។ ចុងបញ្ចប់សម.ត្ថ.កិច្ចក៏បានសម្រួលឱ្យមានម៉ូតូកង់បី ជូនស្ត្រីមានផ្ទៃពោះនោះត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាការរៀបរាប់របស់លោក ហួរ ហួត រដ្ឋបាលសាលាខណ្ឌទួលគោក ដែលជួបករណីនេះផ្ទាល់ ៖ រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី ០៣.០៤.២០២១ នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត ៧ ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទម្លាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់គោលដៅត្រួតពិនិត្យ ខ្ញុំបានណែនាំសម្របសម្រួលឱ្យប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូ.លិសចាប់ម៉ូតូដែរ ។ ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលិសពេករហូតទុកឱ្យប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កម្លាំងគណៈបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ ។ ដូចនេះខ្ញុំក៏បានសម្របសម្រួលឱ្យមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយ Passapp តែម្តង ៕

Related posts