អស្ចារ្យ! ពហុកីឡដ្ឋានមរតកតេជោរបស់កម្ពុជា ជាប់ជាកីឡដ្ឋានថ្លៃជាងគេបំផុតទាំង ៤ នៅអាស៊ាន

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ វេបសាយកីឡាដ៏ធំបំផុតរបស់អាស៊ាន ASEAN FOOTBALL NEWS បានបង្ហោះរូបភាពមួយដែលបង្ហាញអំពីចំណាត់ថ្នាក់កីឡដ្ឋានដែលមានតម្លៃថ្លៃជាងគេបង្អស់ទាំង ៤ នៅក្នុងតំបន់អាស៊ានដែលមាន ១១ ប្រទេស និង ប្រជាជនជាង ៧០០ លាននាក់ ។ ដោយក្នុងចំណោមកីឡដ្ឋានទាំង ៤ នោះក៏មានកីឡដ្ឋានរបស់កម្ពុជាមួយដែរគឺ ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ។

កីឡដ្ឋានជាតិសិង្ហបុរី (សិង្ហបុរី) ដែលមានតម្លៃ ១៣៧០ លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន (៥៥០០០ នាក់) បើកសម្ពោធនៅឆ្នាំ ២០១៤ ។

កីឡដ្ឋានអន្តរជាតិចាកាតា (ឥណ្ឌូនេស៊ី) ដែលមានតម្លៃ ៣៥៣ លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន (៨២០០០ នាក់) កំពុងតែសាងសង់ ហើយគ្រោងនឹងបើកសម្ពោធនៅឆ្នាំ ២០២១ ។

កីឡដ្ឋាន Bukit Jalil (ម៉ាឡេស៊ី) ដែលមានតម្លៃ ១៩៥ លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន (៨៧៤១១ នាក់) បើកសម្ពោធនៅឆ្នាំ ២០១៧ ។

ពហុកីឡដ្ឋានជាតិមរតកតេជោ (កម្ពុជា) ដែលមានតម្លៃ ១៥០ លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន (៦០០០០ នាក់) កំពុងតែសាងសង់ ហើយគ្រោងនឹងបើកសម្ពោធនៅឆ្នាំ ២០២១ ៕

Related posts

Leave a Comment