ចូលរួមត្រេកអរផង! តារាកំប្លែង ស្រីអ៊ីត បានជាសះស្បើយពីកូ.វី.ដ១៩ ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាគឺជាដំណឹងត្រេកអរមួយទៀត ដែលតារាកំប្លែងមួយរូបទៀតហើយ បានជាសះស្បើយពីជំ.ងឺកូ.វី.ដ១៩ គឺអ្នកនាង សេង ចិន្តា ហៅស្រីអ៊ីត នេះតាមបើបញ្ជាក់ពីស្វាមីខ្លួនផ្ទាល់ ស្រីអ៊ីត តែយ៉ាងអ្នកនាង មិនទាន់ត្រូវបានក្រុមគ្រូពេទ្យអនុញាត្តឱ្យចេញពីកន្លែងព្យាបាលនៅឡើយទេ ដោយតារាកំប្លែងរូបនេះ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត នៅគេហដ្ឋានរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ តារាកំប្លែងរូបនេះ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត មិនខ្លាចហត់នឿយ ក្នុងការព្យាបាលអ្នកនាង ហើយនិងអ្នកជំ.ងឺផ្សេងទៀត រហូតដល់តារារូបនេះ បានជាសះស្បើយ បានត្រឡប់ទៅផ្ទះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញដែរថា អ្នកនាង សេង ចិន្តា ហៅស្រីអ៊ីត ត្រូវបានរកឃើញ មានវិជ្ជមានកូ.វី.ដ១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោយពីនាងធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀងស្រី វី ឌីណែត នឹងត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Dukes។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមការយកចិត្តទុកដាក់ព្យាបាលយ៉ាងឃ្លៀវក្លាពីសំណាក់ក្រុមគ្រូពេទ្យ នៅល្ងាចថ្ងៃទី០២ ខែមេសា នេះ អ្នកនាង ស្រីអ៊ីត បានជាសះស្បើយ៕ ប្រភព៖ Fresh New Plus

Related posts