នៅព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ អតីតតារាសម្តែង វ៉ាង ស្រីនូ បានជួបទុក្ខធំក៏ព្រោះលោកឪពុកជាទីស្រឡាញ់ បានទទួលមរណភាពកាលពីយប់ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ កន្លងទៅ ។
បើតាមសំណេររបស់ វ៉ាង ស្រីណូ បានរៀបរាប់ថា «សូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់ ឱ្យបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ និង ក្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រឡាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយម្សិលមិញ (ម៉ោង 9:55នាទី) លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព ! កូនស្រឡាញ់ប៉ា ប៉ាគឺជាវីរបុរសនៅក្នុងបេះដូងកូនជារៀងរហូត» ។
ក្រោយទទួលបានដំណឹងសោកសៅនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអតីតតារាសម្តែង វ៉ាង ស្រីណូ ផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម៖