ប្រវត្តិព្រឹទ្ធាចារ្យ គង់ ណៃ សិល្បករដៃឯកផ្នែកចាប៉ីដងវែង មានប្រវត្តិតស៊ូលើកស្ទួយសិល្បៈខ្មែរ មិនធម្មតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីសំឡេងចាប៉ីដងវែងពិរោះរងំក្នុងដួងចិត្តនោះមុខជាប្រិយមិត្តពិតជានឹកឃើញទៅដល់សិល្បករ ជើងចាស់ខ្មែរមួយរូបគឺ លោក ព្រឹទ្ធាចារ្យ គង់ ណៃ ដែលប៉ិនប្រសព្វខាងដេញចាប៉ី និងច្រៀងរៀបរាប់ទូន្មាន ប្រៀនប្រដៅកូនចៅជំនាន់ក្រោយៗ ដោយភ្ជាប់ជាមួយនឹងការលេងពាក្យពេចន៍ ឃ្លោងឃ្លា ខ្សែសម្តី ជួនផ្ទួនរណ្តំ ប្រទាក់ប្រឡាវោហារស័ព្ទ។ ជាហេតុធ្វើឱ្យអ្នកដែលបានស្ដាប់តែងស្លុងចិត្តដិតអារម្មណ៍ទៅតាមសូរសៀង និងសំឡេងតន្រ្តីមួយប្រភេទនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើសិនបើក្រឡេកមកមើលពីសាវតារបស់ព្រឹទ្ធាចារ្យវិញ លោកបានកើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ មានស្រុកកំណើតនៅក្នុងភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកព្រឹទ្ធាចារ្យ គង់ ណៃ ចាប់ផ្តើមចេះលេងចាប៉ីដងវែងតាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ ដោយចំណេះនេះលោកបានរៀនសូត្របន្តពីឪពុកមារបស់លោកឈ្មោះថា គង់ ទិត។ តាមរយៈពេទកោសល្យដែលមានពីកំណើត លោកព្រឹទ្ធាចារ្យ រៀនត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ អាចលេងចាប៉ីយ៉ាងប៉ិនប្រសប់មិនធម្មតា ធ្វើឱ្យមានការកោតសរសើរពីទឹកដៃរបស់លោកទូទាំងភូមិ។ យ៉ាងណាមិញខ្សែរជីវិតរមែងជួបរឿងកម្សត់ជូរចត់ឈានមកដល់ជីវិតយុវវ័យ លោកព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវប្រឈមនឹងការចំអកឡកឡាយពីបុគ្គលមួយចំនួនដោយសារពិការភាពតាំងពីអាយុ៤ឆ្នាំបណ្ដាលមកពីជំងឺអុតធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងនេះក្តី ការខិតខំតស៊ូជម្នះនូវការមើលងាយមិនសូវឱ្យតម្លៃ លោកព្រឹទ្ធាចារ្យ គង់ ណៃ ងាកមកស្វែងរកចំណេះដឹង កែច្នៃខ្លួនឯងឱ្យប្រពៃ ដើម្បីវិវត្តន៍ជីវិតឱ្យកាន់តែជាមនុស្សមានតម្លៃសម្រាប់សង្គមជាតិ។ ក្នុងវ័យ១៦ឆ្នាំ លោកព្រឹទ្ធាចារ្យ ចាប់ផ្តើមមានឈ្មោះបោះសំឡេងកាន់តែល្បីចេញសម្តែងសិល្បៈចាប៉ីគ្រប់ទិសទី។ បន្ទាប់មកលោកព្រឹទ្ធាចារ្យ គង់ ណៃ បានប្រឡងបង្ហាញស្នាដៃជាប់ជ័យលាភីជាបន្តបន្ទាប់មានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ឆ្នាំ ១៩៨២ ជាប់ជ័យលាភីចម្រៀងចាប៉ីដងវែងប្រចាំខេត្តកំពត ២. ឆ្នាំ ១៩៩១ ជាប់ជ័យលាភីចម្រៀងចាប៉ីដងវែងទូទាំងប្រទេស ៣. ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល

៤. ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

៥. ឆ្នាំ ២០០៣ លោកត្រូវបានគេចាត់តាំងជា ព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ

៦. ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរៈយសពីរដ្ឋាភិបាល

៧. ឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ណៃ។

៨. នៅឆ្នាំ ២០១៧ លោកទទួលបាន​ពាន​រង្វាន់​សិល្បៈ​និង​វប្បធម៌​ ហ្វូគុអុកា (Fukuoka Prize) នៅ​ទីក្រុង​ហ្វូគុអុ​កាប្រទេស​ជប៉ុន។ ជារួមមកវិញ ការខិតខំថែរក្សានូវសម្បត្តិវប្បធម៌យ៉ាងថ្លៃថ្លានេះ នឹងបង្ហាញទៅកាន់កូនខ្មែរជំនាន់ក្រោយឱ្យដឹងពីអ្វីដែលខ្មែរមាន និងចង់ឱ្យកូនខ្មែរគ្រប់រូបនាំគ្នាជួយលើកស្ទួយសិល្បៈជាតិឱ្យបាននៅគង់វង្សយូរអង្វែងជានិរន្តន៍៕

Related posts