គួរឲ្យអាសូរណាស់ ក្មេងប្រសុម្នាក់នេះត្រូវ ភ្លើ ង ឆេះ កាលពីម្សិលមិញ ពេលនេះកំពុងសង្គ្រោះ និងត្រូវការជំនួយជាបន្ទាន់…(មានវិដេអូ)

ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន ស ម្លា ប់ មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ នេះបើតាមការឲ្យដឹងពី លោកវរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

យ៉ាងណាមិញបើយោងទៅតាមការបង្ហោះពីសំណាក់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Łittle Qüeen បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖ ជួយ​ស៊ែរ​ម្នាក់មួយ​ មិនអស់ថ្មទេបងប្អូន​ ពួកយើងត្រូវការជំនួយខ្លាំងសម្រាប់មិត្តយើង។ករណីអគ្គីភ័យបណឆេះផ្ទះលក់ហ្កាសលេបត្របាក់ផ្ទះកាលពីល្ងាចមុិញនេះបណ្ដាលឲ្យមានជនរងគ្រោះ (រូបប្រុសជាមិត្ត ជាកូនម្ចាស់ផ្ទះ)និងអ្នកស្លា ប់ (ចំនួន៤នាក់ )ដូចនេះសុំបងប្អូប ពូ មីង ជួយជាសទ្ធាជូនគាត់និងក្រុមគ្រួសារផងសុំលើកម្រាមដៃដបអង្វរ អរគុណជាមុនសម្រាប់ការចូលរួមសប្បុរសធម៌ ពត៌មានបឋមគាត់ ម៉ាក់គាត់…នៅមន្ទីរពេទ្យកាល់ម៉ែត ABA: 001 305 564 (Lim Angbouy) Bouy Bouy លេខទូរស័ព្ទ:012 827656 ។

សូមរំលឹកផងដែរថានៅក្នុងហេតុការណ៍នេះមានអ្នករងរបួសរួមមាន ទី១៖ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, ទី២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់), ទី៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន), ទី៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និងទី៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល។

នាយការិយាល័យរូបនេះ បានឲ្យដឹងទៀតថា សា កស ពអ្នកស្លា ប់ទាំង៤នាក់ ត្រូវបានយកចេញពីគំនរផេះ ហើយយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណៈអ្នករបួសទាំង៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ខណៈមូលហេតុ បណ្ដាលមកពីផ្សាអេឡិចត្រិចធុងហ្គាស ធ្វើផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យតែម្ដង។

Related posts

Leave a Comment