វិធានការបម្រាមគោចរថ្មី ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ មិនអនុញ្ញាតិឱ្យធ្វើដំណើរសេរី លើកលែងករណីចាំបាច់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា បាន​ចេញអនុក្រឹត្យស្ដីពី វិធានការដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃវី.រុ.សកូ.វី.ដ-១៩ និង ជំ.ងឺឆ្លងកា.ចសា.ហាវ និង ប្រកបដោយ.គ្រោះ.ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមមាត្រាទី ១ នៃអនុក្រឹត្យនេះ គឺធ្វើឡើងក្នុងបំណងការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និង សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និង សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានចេញវិធានការដែលត្រូវអនុវត្តមួយចំនួន រួមមានការចេញច្បាប់បម្រាមគោចរផងដែរ ។ នៅមាត្រាទី ៨ នៃអនុក្រឹត្យបានចែងថា រាល់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតដូចមានចែងក្នុងមាត្រា ៤ គឺមិនត្រូវធ្វើឡើងនៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ ឡើយ ដោយលើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និង បន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ ការធ្វើដំណើរទៅកន្លែងបំពេញការងារក្នុងសហគ្រាស គ្រឹះស្ថាន ឬ ទីតាំងអាជីវកម្មដែលត្រូវបាន​លើកលែងឱ្យបើកដំណើរការ និង ករណីចាំបាច់ដទៃទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្ដីប្រកាសលម្អិតខាងក្រោម៖

Related posts