សុគន្ធ និសា បានចែករំលែកវិធីសាស្ត្រព្យាបាលកូ.វី.ដ-១៩ រួមផ្សំនឹងការព្យាបាលរបស់គ្រូពេទ្យ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ គឺរយៈពេលចំនួន ៤ ថ្ងៃមកហើយដែលអ្នកនាង សុគន្ធ និសា បានជាសះស្បើយពីជំ.ងឺកូ.វី.ដ-១៩ និង កំពុងបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅក្នុងបន្ទប់ដាច់ដោយឡែកម្នាក់ឯងនៅផ្ទះ ដើម្បីតាមដានសុខភាពបន្ថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជាសះស្បើយ និង មកដល់ផ្ទះវិញកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ នោះ អ្នកនាង សុគន្ធ និសា បានឡាយវីដេអូនៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង រៀបរាប់ពីស្ថានភាពជំ.ងឺកូ.វី.ដ-១៩ របស់ខ្លួនដើម្បីចែករំលែកជាបទពិសោធ និង ការពាររៀងៗខ្លួន ។ លើសពីនោះ មកដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបនេះ ក៏បានធ្វើការឡាយវីដេអូចែករំលែកនូវបទពិសោធ នៃពីវិធីព្យាបាលខ្លួនឯងខ្លះៗទៀត បន្ថែមពីការញុំាថ្នាំរបស់ពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សុគន្ធ និសា បានឱ្យដឹងថា ទន្ទឹមនឹងការញុំាថ្នាំព្យាបាលស.ម្លា.ប់មេ.រោ.គតាមវេជ្ជបញ្ជារបស់គ្រូពេទ្យហើយនោះ អ្នកនាងក៏បានមើលថែខ្លួនឯងតាមវិធីសាស្ត្រជាច្រើនទៀតរួមមាន ការធ្វើលំហាត់ប្រាណ ការញុំាទឹកក្តៅក្នុងមួយថ្ងៃពី ១ លីត្រកន្លះ ទៅ ៣ លីត្រ ដោយអាចលាយជាមួយនឹងទឹកឃ្មុំ ក្រូចឆ្មា ក្រូចងុំាង៉ូវ ឬ ទឹកឃ្មុំ ព្យាយាមញុំាអាហាររៀងរាល់ពេលឱ្យបានច្រើនអាចដែលធ្វើទៅបានទោះជាមិនអាចដឹងក្លិន ឬ រសជាតិក្តី អង្គុយហាលថ្ងៃ និង ញុំាវីតាមីនសេរៀងរាល់ព្រឹកមួយថ្ងៃ ១ គ្រាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងបានបន្ថែមទៀតថា អ្នកនាងក៏តែងតែឆ្ពង់ដើម្បីបញ្ចេញញើ.ស.ពុ.លពីក្នុងខ្លួន ដោយមានលាយដូចជាស្លឹកគ្រៃ ក្រូចឆ្មារ អំបិលគ្រួស ស្លឹកក្រូចសើច ជាដើម ហើយអ្វីដែលសំខាន់ គឺស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និង ញុំាថ្នាំដែលគ្រូពេទ្យផ្តល់ឱ្យ ។

Related posts