បិតាកសិកម្ម ម៉ុងឬទ្ធី ទោះ ២០២១ ស្វាយធ្លាក់ថ្លៃ លក់ខាតក៏ត្រូវលក់ ឲ្យតែបុគ្គលិកនិងកម្មកររស់សិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្វីត្បិត​តែ​រដូវ​ប្រមូល​ផល​ផ្លែស្វាយ​កែវរមៀត​ឆ្នាំ​២០២១នេះ​ វាបានធ្លាក់ចុះ​តម្លៃ​ដោយសារតែ​មេ.រោ.គ​រាតត្បាត​កូ.វិ.ត​១៩​ក៏ដោយចុះ​ យើងត្រូវតែ​លក់ដើម្បី​យកថវិការ​មក​ដោះស្រាយ​ជីវភាព​បុគ្គលិក​ កម្មករ​អោយបានទិញ​អង្ករ​ច្រកឆ្នាំងរស់​មួយគ្រាទៀតសិន​ បើទោះបី​ជា​ម្ចាស់​ចំការ​ដែលបាន​ចំណាយ​ប្រាក់​ រយៈពេល​ជាង១០ឆ្នាំ​អស់ប្រាក់​ជា​ច្រើនសន្ធឹកសន្ធាប់​ក៏ដោយចុះ​ អោយតែ​បុគ្គលិក​ កម្មករ​បានរស់​សិនចុះ​ ។” នេះជាខ្លឹមសារទាំងស្រុង ដែលឯកឧត្តមបណ្ឌិតម៉ុង ឬទ្ធី បានផុសនៅលើទំព័រហ្វេសបុករបស់ខ្លួនផ្ទាល់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បានម៉ូយ​ចាស់មកពី​វៀតណាម​ជួយទិញ” នេះជាសារដែលលោកបញ្ជាក់នៅនៅក្នុងខំមិន លើផុសរបស់លោកផ្ទាល់។នេះសបញ្ជាក់ថា ទោះលក់បានថោក ក៏ត្រូវលក់ចេញ ដើម្បីផ្គត់ផ្គង់ទៅដល់បុគ្គលិកនិងកម្មករដែលនៅក្រោមបន្ទុករបស់លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេដឹកនាំ ប្រៀបបានទៅនឹងឪពុកម្តាយទី២ បន្ទាប់ពីឪពុកម្តាយបង្កើត មេដឹកនាំ ល្អ ខ្លាចកូចចៅលំបាក មេដឹកនាំល្អខ្លាចកូនចៅក្រ មេដឹកនាំល្អ ខ្លាចកូនចៅដើរផ្លូវខុស ជាក់ស្តែងមិនខុសពី ឯកឧត្តម បណ្ឌិត ដែលបានសម្រេចចិត្តលក់ស្វាយកែវរមៀត ទោះបីលក់ខាត ក៏ត្រូវលក់ ដើម្បីឲ្យកម្មករនិងបុគ្គលិករបស់លោកបានរស់សិន។ បុគ្គលិក នឹង កម្មករជាឬសគល់នៃក្រុមហ៊ុន បើក្រុមហ៊ុន មិនបោះបង់គាត់ គាត់ក៏មិនបោះបង់ក្រុមហ៊ុនដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបផងដែរថា ដោយសារវិបត្តកូ.វី.ដ១៩ ទើបធ្វើឲ្យ ផលិផលក្នុងស្រុកមួយចំនួន ត្រូវបានសល់ លក់មិនចេញ និងលក់ចេញក្នុងតម្លៃមួយទាប។ ដូចនេះ សូមមេត្តាបងប្អូនប្រជាជនខ្មែរទាំងអស់ នាំគ្នាជួយគាំទ្រផលិផលក្នុងស្រុកឲ្យបានច្រើន ព្រោះគ្រានេះ គឺយើងលំបាកទាំងអស់គ្នា មានតែយើងខិតខំជួយគ្នាទៅវិញទៅមក និងត្រូវគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ជំងឺកាចសាហាវមួយនេះ។

Related posts