ក្រោយសម្រាក់ព្យាបាលអស់រយៈ៨ថ្ងៃ សួស​ វីហ្សា បានប្រាប់ពីអាការៈខ្លួនបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយចូលខ្លួនទៅសម្រាកព្យាបាលនៅអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាននៅក្នុងដំណាក់កាលតេស្តលើកទី៣រួចមក​ អ្នកនាង​ សួស វីហ្សា​ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារដោយបានបង្ហាញពីអាការ:របស់ខ្លួនយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមគោរពលោកតាលោកយាយអុំពូមីងបងប្អូនទាំងអស់គ្នា🙏នាងខ្ញុំបានមកសម្រាកព្យាបាលជំ.ងឺCO.VID-19 នៅសណ្ឋាគារThe Great Dukeអស់រយៈពេល8ថ្ងៃហេីយ 🙏ហេីយពេលនេះសុខភាពរាងកាយរបស់ខ្ញុំហាក់វិលមកសភាពដេីមវិញស្ទេីរតែ១០០% មានកម្លាំងមាំមួន ហូបបាន គេងបានមិនមានក្អកស្លេស ហៀរសំបោរផ្តាសាយ ឈឺក្បាលវិលមុខអីនោះទេ🙏នេះក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោកគ្រូអ្នកគ្រូពេទ្យទេវត្តាឈុតសរបស់យេីងនៅមេីលថែរក្សាគ្រប់អ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់🙏🌸នាងខ្ញុំសង្ឃឹមថាខ្ញុំនឹងឆាប់ជាសះស្បេីយ ហេីយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់សំរាប់ពាក្យជូនពរល្អៗដល់នាងខ្ញុំក៏ដូចជាក្រុមគ្រួសារខ្ញុំទាំងមូល🙏🌸ជាពិសេសក៏សូមអរគុណដល់អាណាព្យាបាលទី២របស់ខ្ញុំគឺលោកអុំ អុឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស ព្រមទាំងកូនស្រីរបស់គាត់ ចែគីមលាង ដែលលោកតែងតែបារម្ភសួរសុខទុក្ខនឹងតែងតែផ្ញេីរសម្ភារៈប្រេីប្រាប់នឹងរបស់ហូបចុកមកអោយខ្ញុំមិនអោយខ្វះ🙏ពិតជាកក់ក្តៅណាស់🙏៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងក៏បានបន្តរៀបរាប់ដោយបាននិយាយបន្ថែមដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖

នាងខ្ញុំសូមមកសង្ខេបពីសុខទុក្ខរបស់ខ្ញុំត្រឹមតែប៉ុណ្ណេះដេីម្បីអោយបងប្អូនបានដឹងនឹងអស់បារម្ភ ចំណែករឿងហេតុផ្សេងៗនឹងរឿងក្នុងចិត្តផ្សេងទៀតនាងខ្ញុំនឹងបង្ហាញអោយបងប្អូនបានដឹងនាឱកាសក្រោយ។ 🙏🌸 ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា 🙏

Related posts