មិនដែរដឹងសោះ! ស៊ឹម សូលីកា មានកូនប្រុសពេញកំលោះម្នាក់ទៀតនៅអាមេរិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រពិធីការិនីល្បីឈ្មោះ ស៊ឹម សូលីកា ប្រាកដជាធ្លាប់បានដឹងហើយថា អ្នកនាងមានកូនស្រីម្នាក់ពេញរូបពេញរាងយ៉ាងស្រស់ស្អាត អាយុប្រមាណ ២០ ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះពិធីការិនីរូបនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅឯសហរដ្ឋអាមេរិកជួបជុំបងប្អូនកូនក្មួយ ដោយអ្នកនាងបានបង្ហោះថាមានកូនប្រុសមួយរូបទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងខ្លឹមសារនៃរូបភាពនោះ អ្នកនាងបានរៀបរាប់ថា «រូបថតអនុស្សាវរីយ៍ ជាង ២០ ឆ្នាំមុន និង បច្ចុប្បន្ន នឹករឭកបងប្អូនកូនក្មួយនៅ USA ចង់តែទៅឥឡូវនេះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ គឺរូបភាពយុវជនមួយរូប ដោយអ្នកនាងបានបញ្ជាក់ថាជាកូនប្រុសរបស់អ្នកនាងមានឈ្មោះថា សេដ្ឋណា ។ គួរឲ្យដឹងថា បច្ចុប្បន្នកូនប្រុសរបស់អ្នកនាង ស៊ឹម សូលីកា កំពុងតែរស់នៅឯក្រៅប្រទេសជាមួយនឹងបងប្អូនរបស់អ្នកនាង ៕

Related posts