ប្រពៃណាស់! ដោយមានការអាណិត លោកស្រី​ ទ្រី ដាណា បានសង់ផ្ទះជូនលោកយាយម្នាក់ ដែរកំពុងជួបកាលំបាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីលោកស្រី​ ទ្រី ដាណា ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយតាមរយៈ ទង្វើមនុស្សធម៌ជាហូរហែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាពេលថ្មីនេះ លោកស្រី​ ទ្រី ដាណា បានសង់ផ្ទះល្មមមួយជូនលោកយាយ នៅស្រុកគិរីវង់ ខេត្តតាកែវ ដែរកំពុងជួបកាលំបាក ដើម្បីគាត់ទទួលបានភាពកក់ក្ដៅជាមួយចៅៗ ឥឡូជាងបានចាប់ផ្ដើមរៀបក្រវាត់ហើយ មិនប៉ុន្មានថ្ងៃទៀតទេ នឹងរួចរាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅក្នងនោះដែរលោកស្រី ​ទ្រី ដាណា ក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ខ្លួនថា៖ ជាងចាប់ផ្ដើមរៀបក្រវាត់ សង់ផ្ទះល្មមមួយជូនលោកយាយ នៅស្រុកគិរីវង់ ខេត្តតាកែវ ហើយ😊😊😊 បងប្អូនដឹងទេ ប៉ុន្មានថ្ងៃមុន នាងខ្ញុំលឺថាគាត់ជួបការលំបាក នាងខ្ញុំក៏បានយកអំណោយទៅប្រគល់ជូនគាត់ តែទៅដល់ ឃើញគាត់គ្មានជម្រកសមរម្យ មានអារម្មណ៍ថាអាណិតគាត់😢😢 ប្រគល់អំណោយរួច សន្យាថានឹងសង់ផ្ទះល្មមមួយជូនគាត់ ដើម្បីគាត់ទទួលបានភាពកក់ក្ដៅជាមួយចៅៗ។ មិនចាំយូរទេ ឥឡូវឱ្យគេធ្វើហើយ ប៉ុន្មានថ្ងៃទៀត នឹងរួចរាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ កូ.វី.ដ១៩ កំពុងរាលដាល នាងខ្ញុំមិនអាចដើរចែកអំណោយបានច្រើនដូចមុនទេ តែបើលឺថាមានអ្នកណាជួបការលំបាក នាងខ្ញុំតែងផ្ញើតាមគេ យកទៅប្រគល់ជូនគាត់។ សង្ឃឹមថាកូ.វី.ដ១៩ នេះ នឹងរលាយឆាប់ៗ មានអារម្មណ៍ថានឹកបងប្អូនពូមីង តាមស្រុកស្រែចម្ការ ចង់ដើរបានច្រើនមុន ចង់ឃើញស្នាមញញឹមពួកគាត់។ រាល់ដង មុនពេលទិញឡានថ្មី ឬធ្វើផ្ទះ នាងខ្ញុំតែងសួរខ្លួនឯងថា មានបានជួយគេខ្លះនៅ។ មុនពេលទិញផ្ទះធំនៅភ្នំពេញ នាងខ្ញុំបានសង់សាលា សង់ផ្ទះ និងជួយគេ ទើបបំពេញក្ដីសុខខ្លួនឯងបន្ថែមទៀត។ អ្វីដែលអាចធ្វើបាន នឹងខំធ្វើបន្ត ដើម្បីបំពេញក្ដីសុខ និងចង់ឃ់ញស្នាមញញឹមរបស់គ្រប់គ្នា😊😊😊

Related posts