នៅចាំក្មេងស្រីក្នុងរឿង «Legend of the Blue Sea» ទេ? ឥលូវធំពេញរូប ស្រស់ស្អាតកប់

ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ ឬ​ធ្លាប់​ទស្សនា​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ «Legend of the Blue Sea» ប្រាកដ​ជា​ធ្លាប់​ស្គាល់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ Yoonaដែល​តួអង្គ Sim Cheong (ដើរ​តួ​ដោយ​តារា​សម្ដែង Jun Jihyun) ជួយ​អំឡុង​ពេល​ក្មេង​ៗ​ដទៃ​ធ្វើ​បាប​នាង រួម​ទាំង​ជា​មិត្ត​ជិត​ស្និទ្ធិ​នឹង​គ្នា​នោះ ។

តារា​សម្ដែង​វ័យ​ក្មេង​ដ៏​មាន​ទេពកោសល្យ​រូប​នេះ​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Shin Rina កើត​ក្នុង​ឆ្នាំ ២០០៩ ។ ក្នុង​ខ្សែ​ភាពយន្ត​នោះ​ដែរ រូប​នាង​ទទួល​បាន​ការ​កោត​សរសើរ​ចំពោះ​ទេពកោសល្យ​សម្ដែង​របស់​នាង​ពី​សំណាក់​មហាជន​ជាច្រើន ។ ទោះ​បី​ជា​វ័យ​នៅ​ក្មេង​ក៏​ពិត​មែន ប៉ុន្តែ Rina ចេះ​លេង​ទឹក​មុខ និង​ដាក់​អារម្មណ៍​ក្នុង​សាច់​រឿង​បាន​យ៉ាង​ល្អ ប្រៀប​ដូច​ជា​តារា​អាជីព ។

គិត​មក​ទល់​ពេល​នេះ រយៈពេល ៣ ឆ្នាំ​ហើយ​ក្រោយ​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ​ដ៏​ល្បី​មួយ​នេះ​ត្រូវ​បាន​បញ្ចប់ ហើយ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ពេល​បាន​ឃើញ​តារា​សម្ដែង​វ័យ​ក្មេង​រូប​នេះ រីក​ធំធាត់​លឿន​ខ្លាំង ប្រែ​ក្លាយ​ជា​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត និង ​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ម្នាក់ ៕

Related posts

Leave a Comment