តេស្ត ៣ ដងទើបរកឃើញ! ចុងភៅមង្គលការ ដែល កក្កដា សុភ័ណ្ឌ បានចូលរួម វិជ្ជមានកូ.វី.ដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ ចុងភៅក្នុងពិធីមង្គលការ ដែលលោក កក្កដា សុភ័ណ្ឌ ទៅចូលរួមនៅស្រុកសំរោងនោះ រកឃើញកើតជំ.ងឺ.កូ.វី.ដ-១៩ បន្ទាប់ពីធ្វើតេស្ដលើកទី ៣ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកវិជ្ជមានជំ.ងឺកូ.វី.ដ-១៩ មានឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ ៤៩ ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ បានពាក់ព័ន្ធជាមួយបុគ្គល កក្កដា សោភ័ណ្ឌ នៅក្នុងពិធីមង្គលការ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកជំ.ងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែដែលក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៦ នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ពេលនេះ កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំ.ងឺកូ.វី.ដ-១៩ ហើយ តែត្រូវនៅធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃសិនតាមការណែនាំ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ៕

Related posts