មិនដែរដឹងសោះ! បងប្អូនស្រី ទូច ស្រីលក្ខណ៍ មានទេពកោសល្យផ្នែកសិល្បរៀងៗខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងមកហើយ នូវទេពកោសល្យរបស់តារាចម្រៀង ទូច ស្រីលក្ខណ៍ នៅលើវិថីសិល្បអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនមួយចំនួនធ្លាប់បានដឹងដូចគ្នាថា សូម្បីតែបងប្អូនស្រី ២ រូប ទៀតរបស់តារារូបនេះក៏មានដុងផ្នែកសិល្បដូចគ្នាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង គេបានស្គាល់មកហើយថា បងស្រីបង្កើតរបស់ ទូច ស្រីលក្ខណ៍ គឺជា អ្នកនាង ទូច ស្រីនាង ដែលជាតារាសម្តែង ដ៏មានប្រជាប្រិយភាពមួយរូបកាលពីប្រមាណជាង ១០ ឆ្នាំ មុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ កាលពីពេលកន្លងទៅ ទូច ស្រីលក្ខណ៍ ក៏បានបង្ហោះសារឲ្យដឹងថា បងប្អូនស្រីទាំង ៣ របស់នាងគឺរស់នៅប្រទេសផ្សេងៗគ្នា ប៉ុន្តែគឺមានទេពកោសល្យសិល្បដូចគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះដែរ អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរដូច្នេះថា៖ «សូមបង្ហាញមុខបងប្អូនស្រីបីនាក់របស់ខ្ញុំបន្តិច! ១- បងស្រីធំ ពាក់រ៉ូបខ្មៅ រស់នៅប្រទេសអង់គ្លេស និយាយពីកំពូលរាំ សូម្បីតែបទសេដក៏គាត់រាំចេញ ។ ២- ម្នាក់ស្រីពាក់វ៉ែនតាខ្មៅ ជាប្អូនស្រីទី ២ លាបក្រែមក្រហម និយាយពីកំពូលសើចឮ ហើយរស់នៅប្រទេសកម្ពុជា ។ ៣- ប្អូនស្រីពៅពាក់អាវធំក្រៅ រស់នៅប្រទេសអូស្រ្តាលី ជានារីកំពូលច្រៀងបើមានម៉ៃក្រូហ្វូនហើយ មិនខ្ចីឲ្យនរណាទាំងអស់ ។ នេះជាប្រវត្ដិសង្ខេប ពីបងប្អូនស្រីបីនាក់របស់ខ្ញុំ»៕

Related posts