បើបងប្អូនបានឃើញ ជួយរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់! សមត្ថកិច្ចកំពុងស្វះស្វែងរក ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក​កាំង​ម្នាក់ ​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​

ភ្នំពេញ​ ៖ ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា នៅមុននេះបន្តិចមានករណីដ៏ភ្ញាក់ផ្អើលមួយ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីបានលឺដំណឹងថា មាននារីម្នាក់ បានរត់គេចខ្លួនចេញ​ពី​កន្លែង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ ដើម្បី​រង់ចាំលទ្ធផល COVID-19។

ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សាក់ ឧត្តរ៉ា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក “សូមឲ្យបងប្អូនជួយរាយការណ៍ប្រាប់សមត្ថកិច្ចផង បើបានឃើញស្រ្តីម្នាក់នេះ ។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “បងប្អូនណាបានឃេីញគាត់សូមមេត្តាទំនាក់ទំនងទៅសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុតភ្លាម​ ដោយសារគាត់បានចូលមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០​ ជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ​ ហេីយគាត់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ តែបានលួចរត់គេចខ្លួនបាត់”។

គួរបញ្ជាក់ផងដែរថា ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកកាំង​ម្នាក់ ឈ្មោះ VIRA ROSE អាយុ​៣៦​ឆ្នាំ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​ស្វែងរក។ ជា​មួយគ្នា​នោះ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ផ្ដល់​ព័ត៌មាន ​ប្រសិនបើ​ឃើញ​ស្ត្រី​រូប​នេះ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា មុននេះ​បន្តិច​ថា “​ខ្ញុំ​សូម​អនុញ្ញាត​គោរព​ជម្រាបជូន​ថា បុគ្គល​រូបនេះ​ដែលមាន​រូប​ថត និង​ឈ្មោះ​នៅក្នុង​ប៉ាសស្ព័រ​នេះ គាត់​ពិតជា​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពិតប្រាកដ​មែន ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ស្វែង ដើម្បី​តាមរក​ជន​រូបនេះ។ ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​គាត់​ សូមជួយ​ផ្ដល់ព័ត៌មាន​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ក៏ដូចជា​ក្រុម​គ្រូពេទ្យ​”​។​

​លោកស្រី ឱ វណ្ណឌី​ន បន្ថែមថា “​គាត់​ជា​ខ្មែរ​-​អាមេរិក យប់មិញ​គាត់​នៅទេ ប្រហែលជា​រត់ចេញ​ពេល​រំលង​អធ្រាត​ហើយ ព្រោះ​ដល់​ព្រឹក​ព្រលឹម​ម៉ោង​៧ ក្រុម​គ្រូពេទ្យ​យក​ម្ហូបអាហារ​ពេលព្រឹក​ជូន​គាត់ និង​តាមដាន​សុខភាព​គាត់​ផង ក៏​មិន​ឃើញ​ក្នុង​បន្ទប់​តែម្ដង​។ សមត្ថកិច្ច​ កំពុងតែ​ស្រាវជ្រាវ​រក​ហើយ​”៕

Related posts

Leave a Comment