កំណត់ត្រាអាក្រក់បំផុត ពុំធ្លាប់មាន! ព្រឹត្តិការណ៍២០កុម្ភៈ ៥សប្តាហ៍ធ្វើឱ្យចំនួនអ្នកឆ្លងនៅខ្មែរកើនដល់ជាង២០០០នាក់និងស្លា.ប់៩នាក់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលជាការឆ្លងរាលដាលក្នុងសហគមន៍លើកទី៣នេះ មានថេរវេលាប្រមាណ១ខែនិង១សប្តាហ៍មកហើយ ពោលគឺចាប់ពីថ្ងៃទី២០កុម្ភៈដល់ថ្ងៃទី២៧មីនា២០២១នេះ មានចំនួន៣៦ថ្ងៃមកហើយ ហើយក្នុងរយៈពេល៣៦ថ្ងៃនេះបើធៀបនឹង១ឆ្នាំកន្លងមកគឺចំនួនអ្នកឆ្លងបានកើនឡើង៤ ទៅ ៥ដងឯណោះ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានអ្នកស្លា.ប់ដោយសារតែវី.រុ.សចូលទៅវាយលុកសួតទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបត្រឹមថ្ងៃទី២៧ មីនា ២០២១នេះ នៅកម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបកើនឡើងដល់២១៤៧នាក់ ក្នុងនោះមាន១៦២២នាក់ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈរយៈ៣៦ថ្ងៃនេះ ហើយបច្ចុប្បន្នកូ.វី.ដ១៩នេះក៏បានសម្លា.ប់ពលរដ្ឋចំនួន៩នាក់រួចមកហើយផងដែរ ១០០៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមាន១១៣២នាក់បានជាសះស្បើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកផងដែរថា កន្លងមក លោក ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកានិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសម្តងរួចមកហើយថា “ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពអាសន្នហើយពេលនេះ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ព្រោះវីរុសបំប្លែងខ្លួនថ្មីបានឆ្លងចូលសហគមន៍ ហើយយើងមិនអាចដឹងថាវាកំពុងតែនៅទីតាំងណានោះឡើយ” ក្នុងនោះលោកជំទាវអំពាវនាវហើយអំពាវនាវទៀតសូមងង្វរឱ្យប្រជាជនចេះមើលថែសុខភាពខ្លួន ការពារឱ្យល្អបំផុតអនុវត្តវិធានការ៣កុំ៣ការពារ និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់។ សូមកុំប្រហែសជាមួយនឹងវីរុសដ៏កាចសាហាវមួយនេះឱ្យសោះ៕

Related posts