ថាមែនៗ! ម្តាយក្មេងស្រីរងគ្រោះ ទាមទារសំណងពីស្រ្តីដៃឆៅ ចំនួនទឹកប្រាក់រហូតដល់ទៅ…

ភ្នំពេញ៖ ប្រិយមិត្តបានដឹងមកហើយថា រឿងរ៉ាវកំពុងតែកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក គឺក្មេងស្រីអាយុទេីបតែ៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់លេីផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែងគ្នាធ្វេីឲ្យម្តាយភាគីម្ខាងខឹងសម្បារយកកាំបិ តមកអា រ.មុ ខនិង ដៃហូ ឈា ម ស្រោចខ្លួនបង្កការភ្ញាក់ផ្អេីល​ ហេតុការណ៍នេះកើតឡើងវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី១៦​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា២​ ផ្លូវលេខ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ០៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ គិតមកដល់ពេលនេះ ក្មេងស្រូវ ត្រូវបានជួយសង្គ្រោះនៅឯមន្ទីពេទ្យកុមារជាតិ ហើយខាងក្រុមគ្រួសាររបស់ប្អូនស្រី បានដាក់ពាក្យបណ្តឹងរួចជាស្រេចហើយ ករណីមនុស្សឃា -ត ក្នុងនោះផងដែរក្មេងស្រី ត្រូវបានមហាជនជាច្រើនបង្ហាញអារម្មណ៍អាណិតអាសូរ និងចង់ឲ្យក្មេងស្រីនេះឆាប់ជាហើយមិនចង់អោយក្មេងស្រីម្នាក់នេះមានស្នាមនៅលើមុខ

ព្រោះវាពិតជាប៉ះពាល់ខ្លាំងពេលប្អូនធំឡើង ហើយមហាជនក៏ផ្ទុះកំហឹងជានារីដែលធ្វើបែបនេះដាក់ប្អូនស្រីផងដែរ។ ក្នុងនោះនារីដែលជាជនដៃដល់ បានប្រាប់ថា គាត់លាក់ក្នុងចិត្ត២ថ្ងៃហើយ គេងមិនលក់ទេ ព្រោះខឹងនិងក្មេងរងគ្រោះធ្វើបាបកូនគាត់មានរបួ សនៅលើមុខដែរ គួរបញ្ជាក់ថាប្អូនស្រីកម្សត់គឺរបួ សមុខ ត្រូវដេរ ដល់ទៅ 120 ថ្នេ។

សូមបញ្ជាក់ថាស្ត្រី រូបនេះឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចា ត់ការតាមច្បាប់ ចំណែកឯក្រុមគ្រួសារក្មេងស្រីរងគ្រោះឯណោះវិញ បានទាមទារនៅក្នុងពាក្យបណ្ដឹងទាមទារសំណងពីជនដៃដល់នូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយ៕

Related posts

Leave a Comment