នាយកណ្តុរ បានបញ្ជាក់ពីមូលហេតុរឿងរ៉ាវ មរណភាពរបស់ DJ Boom

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រាកជជាជ្រាបហើយអំពីដំណឹងមរណភាពរបស់ ឌីជេ Boom ដែលបានទទួលមរណភាពកាលពីព្រឹកមិញ ដោយសារជំ.ងឺ.កូ.វី.ដ១៩ បានធ្វើការវាយលុកសួតរបស់លោកទាំងសងខាង ដោយ លោកបានបាត់បង់ជីវិត ដោយសារ.វី.រុ.ស.កូ.វី.ដ បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស៊្សី បានត្រឹមតែរយៈពេល០៩ ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តាមរយៈកិច្ចសម្ភាសន៍មួយជាមួយ នាយ កណ្តុរ ដែលជាមិត្តភ័ក្តជិតស្និទ្ធនឹង ឌីជា Boom បានបញ្ជាក់ឱ្យដឹងថា ដោយសារ ឌីជេ Boom មិនបានចាប់អារម្មណ៍ដោយពន្យាពេលយូរពេក ហើយអាការៈរបស់ឌីជេ Boom រលាកបំពង់ក ក្តៅបំពង់ក ណាមួយគាត់ទៅពេទ្យឯកជនផ្សេងៗ តែដោយសារការជំរុញរបស់ នាយកណ្តុរ ឱ្យទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ទើប DJ Boom ទៅពិនិត្យទើបរកឃើញវិជ្ជមានកូ.វី.ដ១៩ ហើយណាមួយលោកធ្លាប់ពាក់ព័ន្ធជាមួយតារាផ្សេងទៀត មានដូចជា អ្នកនាងស្រីអ៊ីត ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១​នេះ ឌីជេ Boom ធ្លាប់បញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ កាលខ្លួននៅមានជីវិត ដូចនេះថា រូបលោក មានអាការៈឈឺក្បាល ឈឺខ្លួន ក្តៅ រងាញាក់ អស់កម្លាំង ជាដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Related posts