កែវ សុបញ្ញា តេស្ត ២ លើកមិនអស់ចិត្ត តេស្តលើកទី ៣ ទៀត លទ្ធផលចេញមកបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារមិត្តភក្តិក្នុងសិល្បៈបានផ្ទុកកូ.វី.ដ-១៩ ជាបន្តបន្ទាប់នោះ បានធ្វើឱ្យតារាចម្រៀង កែវ សុបញ្ញា មានអារម្មណ៍មិនស្ងប់នឹងបានធ្វើតេស្តសំណាកជាបន្តបន្ទាប់ដល់ទៅបីលើក ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃទី ២៥ នេះតារាចម្រៀង កែវ សុបញ្ញា ក៏បានបង្ហាញពីលទ្ធផលសំណាករបស់ខ្លួនលើកទីបីដល់អ្នកគាំទ្រភ្លាមៗដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែឃើញលទ្ធផលតេស្តសំណាកលើកទីបីភ្លាម កែវ សុបញ្ញា ធូរទ្រូងខ្សាកចាប់ផ្តើមអរគុណដល់អ្នកម្តាយ ដោយក្នុងនោះនាងបានបង្ហាញអារម្មណ៍រីករាយថា «ទឹកដោះម្តាយថ្លៃអរគុណគុណបុណ្យនិង បារមីវត្ថុស័ក្តិសិទ្ធិតាមថែរក្សា កូនចៅ លទ្ធផលធ្វើតេស្តលើកទី ៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន បញ្ជាក់ថាខ្ញុំមិនមានមេ.រោ.គ.កូ.វី.ដ-១៩ នោះទេ ខ្ញុំឆ្លងផុតហើយ ។ អរគុណណាស់សម្រាប់ការជូនពរ ពីបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ។ សូមមេត្តាការពារដោយប្រុងប្រយ័ត្នបំផុតទាំងអស់គ្នាណា ។ តាមការណែនាំរបស់សម្តេចពុក ៣ កុំ ៣ ការពារ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងលទ្ធផលរបស់តារាចម្រៀង កែវ សុបញ្ញា បានធ្វើឱ្យ មិត្តភក្តិក្នុងសិល្បៈជាពិសេសហ្វេនៗជាអ្នកគាំទ្រមានអារម្មណ៍រីករាយជំនួសនាង និង បានជូនពរឱ្យតារាក្នុងសិល្បៈទាំងអស់ឆាប់បានសះស្បើយពីជំ.ងឺ.កូ.វី.ដ-១៩ នេះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាកន្លងមក កែវ សុបញ្ញា បានបង្ហាញនូវអារម្មណ៍តានតឹងជាខ្លាំងក្រោយពីមិត្តភក្តិរួមទ្រនំ បានផ្ទុកកូ.វី.ដ-១៩ ជាបន្តបន្ទាប់ហើយ កន្លងមកតារារូបនេះក៏ធ្លាប់អះអាងថាមានការរើសអើងផងដែរ ប៉ុន្តែយ៉ាងណាពេលនេះនាងបានស្ងប់ចិត្តក្រោយពីបានដឹងលទ្ធផលតេស្តសំណាកចំនួន ៣ ដងរបសខ្លួន ៕

Related posts