ខ្លាំងមែន! តារាស្រីថៃ Baifern ក្ដោបបានតំណែងតួឯក ៤ រឿងផ្ទួនៗក្នុងឆ្នាំនេះ

ចាប់តាំងពីបង្ហាញមុខក្នុងខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញ «Friend Zone» ជាមួយប្រុសសង្ហា Nine Naphat មក តារាសម្ដែងស្រីថៃនាង Baifern កាន់តែហក់ឡើងប្រជាប្រិយភាពជាលំដាប់ ហើយព្រោះតែទេពកោសល្យសិល្បៈពេញខ្លួនរបស់នាងនេះ ធ្វើឱ្យផលិតករជាច្រើន បានទាក់ទងឱ្យនាងសម្ដែងរឿងឱ្យពួកគេ ។ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ តារាស្រីខាងលើ ក្ដោបបានរឿងនៅក្នុងដៃដល់ទៅ ៤ រឿង ដែលសុទ្ធតែជាតំណែងតួឯកទាំងអស់ ។

១- រឿង Sroi Sabunga
បច្ចុប្បន្ន Baifern កំពុងថតរឿងថ្មីនេះឱ្យប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ជាមួយនឹងតួប្រុសដ៏ស័ក្ដិសមនឹងនាងបំផុតនឺតារាប្រុស Nine Naphat ។

២- រឿង Sinaeha Saree
ចំពោះរឿងថ្មីនេះ Baifern សម្ដែងជាមួយតារាប្រុសរូបសង្ហា Sean Jindachot នៅប៉ុស្ដិ៍ទូរទស្សន៍ One31 ។

៣- រឿង Laser Candy
ដៃគូចាស់ធ្លាប់សម្ដែងជាមួយគ្នាកាលពីឆ្នាំ ២០១០ ឆ្នាំ គឺតារាប្រុស Mario និង Baifern តាមរយៈរឿង «First Love» ហើយឆ្នាំថ្មីនេះ ពួកគេទាំងពីរក៏បានប៉ះគ្នាជាថ្មីក្នុងរឿង «Laser Candy» ។

៤- តាមការប្រកាសរបស់ផលិតកម្ម GDH 559 ថ្មីៗនេះបានឱ្យដឹងថា ខ្សែភាពយន្តខ្នាតធំបែបមនោសញ្ចេតនាស្នេហារ៉ូមែនទិក លាយឡំជាមួយឈុតឆាកកំប្លែង នឹងសម្ដែងដោយកំពូលតារាប្រុស Nadech , Baifern និង តារាប្រុស Bank Thiti ៕

Related posts

Leave a Comment