មហាជនទប់ទឹកភ្នែកសឹងមិនជាប់ ពេលឃើញសុនខ ១ ក្បាល សុខចិត្តឡើងឡានពេទ្យកំដរម្ចាស់ទៅព្យាបាលកូ.វី.ដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​ជាព្រឹត្តិការណ៍ដែលមានលក្ខណៈរាលដាលធ្ងន់ធ្ងរ និង អូសបន្លាយជាងគេ ក្នុងចំណោមព្រឹត្តិការណ៍ក្នុងសហគមន៍នៅកម្ពុជា ដែលការឆ្លងក្នុងសហគមន៍លើកនេះ បណ្ដាលឱ្យមានការឆ្លងទាំងកុមារតូចៗ និង មនុស្សចាស់ នាំគ្នាឡើងឡានពេទ្យ ជាបន្តបន្ទាប់ ដើម្បីទៅសម្រាកព្យាបាលជំ.ងឺដ៏កាចសាហាវនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ ថ្មីៗនេះមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ បង្ហាញក្ដីអាណិតអាសូរ និង កោតសរសើរសុនខមួយក្បាល ដែលរត់ឡើងឡានពេទ្យជាមួយនឹងម្ចាស់របស់ខ្លួន ដែលត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានវិជ្ជមានកូ.វី.ដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរូបភាពដែលផ្ដល់ដោយគណនីឈ្មោះ Bros Vid បានឱ្យឃើញពីសកម្មភាពគួរឱ្យអាណិតនៃសុនខ ដែលដើរតាមម្ចាស់របស់ខ្លួន កំពុងយួរកាបូបរៀបឡើងឡានសង្គ្រោះបន្ទាន់ និង រូបភាពមួយសន្លឹកទៀត គឺសុនខឆ្លាតវៃ ១ ក្បាលនេះ អង្គុយជិតម្ចាស់របស់ខ្លួនយ៉ាងស្រណោះស្រណោក នៅក្នុងឡានសារ៉ែន ដែលរៀបនឹងដឹកពួកគេទៅកាន់មន្ទីរពេទ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយឃើញបែបនេះ មហាជននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និង បានផ្ញើសារជូនពរឱ្យបុរសដែលជាម្ចាស់ និង សុនខរបស់ខ្លួន ឆាប់ជាបានត្រឡប់មកផ្ទះវិញ ៕

Related posts