មិនស្មានថាលោក សាន ផានិត មានរឿងដិតដាមចាំមួយជីវិត ជាមួយលោក ចាន់ មករា បែបនេះសោះ (មានវីដេអូ )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះតារាចម្រៀង សាន ផានិត បានបង្ហាញពីមុខមាត់អ្នកដែលបានជួយពេលដែលលោកធ្លាក់ដល់ចំណុចសូន្យ ហើយដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណជា ១០ ឆ្នាំមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាកាលពី ១០ ឆ្នាំមុន ប្រជាប្រិយភាពរបស់តារាចម្រៀងនិយមលេងម៉ូដសក់ក្បាលត្រងោលរូបនេះ បានធ្លាក់យ៉ាងគំហុកស្ទើរមិនគួរឱ្យជឿ ក្រោយពីលោកបានដើរចូលទៅក្នុងរឿងអាស្រូវមួយ ។ អ្វីដែលធ្វើឱ្យលោក សាន ផានិត បំភ្លេចមិនបានក្នុងពេលដែលជីវិតរបស់លោកអាប់អួនោះ គឺលោកត្រូវបានលោក ចាន់ មករា ដែលជាអ្នកដឹកនាំសម្តែងម្នាក់បានជួយដល់រូបលោក បើទោះមិនមែនជារបស់ដុំកំភួន តែជាទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ខណៈពេលដែលលោក ចាន់ មករា កំពុងសម្រាកព្យាបាលជំ.ងឺ.កូ.វី.ដ-១៩ នៅមន្ទីរពេទ្យនោះ លោក សាន ផានិត បានបង្ហាញសារអមជាមួយនឹងបទចម្រៀងដែលជាសំឡេងរបស់លោកផ្ទាល់មានអត្ថន័យថា «១០ ឆ្នាំ មុនពេលដែលខ្ញុំធ្លាក់ចំណុចសូន្យ នៅយប់មួយខ្ញុំខលទៅគាត់ មករា បងឃ្លានណាស់ ប្អូនក៏បានទិញបាយឆាមួយប្រអប់មករកខ្ញុំទាំងយប់ ហើយពួកយើងក៏បានញ៉ាំបាយមួយប្រអប់នោះពីរនាក់ ។ ជូនពរប្អូនឆាប់ជាសះស្បើយបានមកញ៉ាំបាយឆាជុំគ្នាម្តងទៀត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូអមដោយបទចម្រៀង រួមនឹងការលើកទឹកចិត្តរបស់តារាចម្រៀង សាន ផានិត បានធ្វើឱ្យលោក ចាន់ មករា មានអារម្មណ៍រំភើបជាខ្លាំង ។ ក្នុងនោះក៏មានការជូនពរឱ្យលោក ចាន់ មករា ឆាប់បានជាសះស្បើយពីជំងឺនេះផងដែរ ។ លោក ចាន់ មករា មានវិជ្ជមានកូ.វី.ដ-១៩ និង បានចូលសម្រាកព្យាបាលនៅក្នុងអតីតសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ កាលពីថ្ងៃទី ១៤ កន្លងទៅ ។ ចង់ដឹងចម្រៀងរបស់លោក សាន ផានិត មានអត្ថន័យបែបណាទៅទស្សនាវីដេអូនៅខាងក្រោម ៖

Related posts