អស្ចារ្យណាស់! ពេលនេះ កម្ពុជាក៏ត្រៀមបង្វឹកឆ្កែ ឱ្យហិតរកអ្នកផ្ទុកកូ.វី.ដ-១៩ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីសប្ដាហ៍មុន ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងសាកលវិទ្យាល័យ ជូឡាឡុងកន បានប្រកាសថា​ ខ្លួនទទួលបានជោគជ័យទៅលើការបង្វិកឆ្កែចំនួន៦ក្បាល ឱ្យមានសមត្ថភាព អាចហិតរកអ្នកដែលមានផ្ទុកជំ.ងឺ.កូ.វី.ដ១៩ ដែលមិនចេញរោគសញ្ញ។ ហើយសម្រាប់ឆ្កែទាំង៦ក្បាលនេះ គឺទទួលបានការការពារយ៉ាងត្រឹមត្រូវ ពោលគឺមិនឆ្លងជំ.ងឺ.កូ.វី.ដ១៩ពីមនុស្សនោះទេ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជារបស់យើងវិញ ក្រោមគំនិតផ្ដួចផ្ដើម និងអ​នុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានសម្រេចប្រគល់ការងារឱ្យ ខាងក្រសួងសុខាភិបាលនិងអង្គភាពស៊ីម៉ាក់​ បាននឹងកំពុងតែរៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ឆ្កែជាជំនួយហិតរកអ្នកមានផ្ទុកវី.រុ.ស.កូ.វី.ដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះមកពិនិត្យការងារឆ្កែនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន​ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំត្រៀមលក្ខណៈធ្វើការស្រាវជ្រាវ ​និងអភិវឌ្ឍន៍បច្ចេទេសឆ្កែហិតរកអ្នកផ្ទុកវី.រុ.សកូ.រ៉ូ.ណា(កូ.វី.ដ១៩​)។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្តម ហេង រតនា កាលពីប៉ុន្មានម៉ោងមុននេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីបានពិភាក្សាការងារបង្វិកឆ្កែឱ្យមានសមត្ថភាពអាចហិតរកអ្នកផ្ទុកវី.រុ.សកូ.រ៉ូ.ណានេះរួចរាល់ ឯកឧត្តម ហេង រតនា ជាមួយឯកឧត្តម សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានសម្រេចប្រគល់ភារកិច្ចមួយនេះ ឱ្យទៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ជាអនុវត្តផ្ទាល់ជាមួយអង្គភាពស៊ីម៉ាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ឯកឧត្ដម ហេង រតនា មានជំនឿយ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ជាង២២ឆ្នាំក្រុមអ្នកបច្ចេកទេសសុនខ​នៃអង្គភាពស៊ីម៉ាក់ នឹងអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា​ ក្នុងការហិតរកអ្នកផ្ទុកវី.រុ.ស.កូ.រ៉ូ.ណាបាន។ ហើយខាងអង្គភាពស៊ីម៉ាក់ ក៏បានត្រៀមឆ្កែ ត្រៀមឯកសារហ្វឹកហ្វឺន​ រៀបចំទីតាំងហ្វឹកហ្វឺន​ និងអ្នកឯកទេសសំរាប់បំរើការងារសិក្សាស្រាវជ្រាវនេះយ៉ាងរួចរាល់ ហើយក៏ត្រៀមធ្វើការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលផងដែរ​។ គួរបញ្ជាក់ផងដែរថា ក្រៅពីប្រទេសថៃ ក៏មានប្រទេសមួយចំនួនផ្សេងទៀតផងដែរ ដែលបាននឹងកំពុងតែប្រើប្រាស់សុនខឱ្យជួយហិតរកអ្នកផ្ទុកវី.រុ.ស.កូ.រ៉ូ.ណា (កូវីដ១៩) ដោយប្រទេសទាំងនោះមានដូចជា​ អូស្រ្ដាលី រុស្សី ហ្វាងឡង់ និងអាល្លឺម៉ង់ជាដើម៕

Related posts