សែនអាណិត! លោកគ្រូ ស្តើង ជា ទើបតែទទួលមរណភាព ពេលនេះ ប្រពន្ធគាត់ អាយុ៧៧ឆ្នាំ មានវិជ្ជមានកូ.វី.ដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែបងប្អូនមួយចំនួនប្រាកដជាស្គាល់រួចមកហើយ លោកគ្រូសាស្រ្តាចារ្យ ស្តើង ជា ដែលជា វេជ្ជបណ្ឌិតចូលនិវត្តន៍ និង ជាប្រធានគណកម្មការវេជ្ជសាស្រ្ត និង វិទ្យាសាស្ត្រកីឡានៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា មានទីលំនៅនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណភាព ដោយសារកូ.វី.ដ១៩ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១​ កន្លងទៅថ្មីៗនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររលឹកផងដែរថា លោកបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង០៨៖០០ ព្រឹក ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា រូបគាត់មានអាការៈហត់ខ្លាំង និង ពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣ទៅថ្ងៃ មុនពេលចូលមន្ទីរពេទ្យ ដោយគាត់មានជំងឺប្រចាំកាយលើសឈា.មទៀតផង។ តាមការសន្និដ្ឋានរបស់ក្រសួងបានបញ្ជាក់ថា លោកគ្រូ ស្តើង ជា ទទួលមរណភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០ នាទីព្រឹក គឺដោយសាររូបគាត់ខ្សោយធ្ងន់ធ្ងរខ្លាំង និង រលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារជំ.ងឺ.កូ.វី.ដ១៩៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែលោកគ្រូ ស្តើង ជា ទទួលមរណភាពមិនបានប៉ុន្មានថ្ងៃស្រួលបួលផង យោងតាមការបញ្ជាក់ពីផេកហ្វេសប៊ុកផ្លូវការរបស់សិល្បករកម្ពុជា បានឱ្យដឹងថា ភរិយារបស់លោកគ្រូ ស្តើង ជា ត្រូវបានរកឃើញថា មានវិជ្ជមានកូ.វី.ដ.១៩ ដោយភរិយារបស់លោកគ្រូ មានអាយុ៧៧ឆ្នាំហើយ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុ៦៩ឆ្នាំ ក៏មានផ្ទុកកូ.វី.ដ.១៩ ដូចគ្នាដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Related posts