នាយក្រឹម បញ្ជាក់ច្បាស់ៗពីដំណើររឿង មុននឹងម្តាយ ស្រីពីន ទទួលមរណភាព ដោយសារ.កូ.វី.ដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ូ ប៉ុណ្ណារ៉ាត់ ឬនាយ ក្រឹម ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា លោកជាតារាកំប្លែងដ៏ល្បីមួយរូបផងដែរនោះ កាលពីពេលថ្មីៗក្រោយមរណភាពរបស់ម្តាយ អ្នកនាង ស្រីពីន ដែលជាសមាជិកក្រុមកំប្លែងរួមគ្នាជាមួយលោក បានស្លាប់ដោយសារតែជំ.ងឺ.កូ.វី.ដ១៩ រួចមកកាលពីប៉ុន្មានម៉ោងមុននេះ យោងតាមគណនីហ្វេសប៊ុករបស់លោក បានទម្លាយប្រាប់ពីដំណើរដើមទង និងព័ត៌មានលម្អិតពីម្តាយអ្នកនាង ស្រីពីនយ៉ាងដូច្នេះថា:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<<ខ្ញុំបាទនាយក្រឹម សូមជំរាបនឹងជូនដំណឹងដល់បងប្អូនកូនក្មួយទាំងអស់ ដែលតែងតែនិយមលេងFacebook ទាំងអស់ជាទីគោរព ឲ្យបានជ្រាបជាពត៍មានលម្អិត៖ ក្នុងកម្មវិធីសំណេីចចុងសប្ដាហ៍ ដែលខ្ញុំបាទទទួល និពន្ធ នឹងដឹកនាំថតនោះ គឺខ្ញុំបាទបានហៅតារាកំប្លែងមួយចំនួន ក្នុងនោះក៏មានស្រីពីន និងម្ដាយស្រីពីនដែរ ចេញថត ថ្ងែទី៤/៣/២០២១ សម្រាប់ចាក់ផ្សាយថ្ងែអាទិត្យទី៧/៣/២០២១ ។ លុះដល់ថ្ងែទី៦/៣/២០២១ ស្រីពីនបានទទួលថតMVអោយផលិតកម្មហង្សមាស ជាមួយ ក្មួយស្រី សួស វីហ្សា ពេលនោះស្រីពីនមកពីថតវិញ ស្រីពីនបានប្រាប់ក្នុងគ្រុប LiNE សំណេីចចុងសប្ដាហ៍ ថាមកពីថតវិញ មានបញ្ហាក្ដៅខ្លួន ហេីយក្អក និងផ្ដាស់សាយផង។ ពួកខ្ញុំក៏បានឆាតប្រាប់ថា អោយញុំថ្នាំ ហេីយហាមកុំចេញក្រៅផ្ទះផងដែរ។ ការពារក្រែងលមានបញ្ហាអ្វីកេីតឡេីង ពេលនោះស្រីពីនក៏ធ្វេីតាមក្រុមការងារខ្ញុំផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ថ្ងែទី៨/៩/១០ខែ៣/២០២១ មានក្រុមតារាហង្សមាសផ្ទុះជំម្ងឺ កូ.វី.ដ១៩ មកភ្លាម ពេលនោះក្មួយស្រី សួស វីហ្សាបានធ្វេីតេស្ត ថ្ងែ៩/៣/២០២១ អវិជ្ជមាន ថ្ងែ១៧/៣/២០២១ អវិជ្ជមាន ដល់ថ្ងែទី២២/៣/២០២១ ក្មួយសួស វិហ្សាមាន (វិជ្ជមាន.កូ.វី.ដ១៩តែម្ដង) រយះពេលនោះដែរ ស្រីពីន បានឆាតក្នុងគ្រុប ថាម្ដាយនាងបានឈឺ នាងក៏បានយកម្ដាយមកពេទ្យឯកជនសម្រាកមួយរយៈខ្លី រួចហេីយខ្ញុំបាទបានប្រាប់អោយបញ្ចូនទៅពេទ្យរុស្សុីថ្ងែទី២០/៣/២០២១តែម្ដង ។រយះពេល4ថ្ងែប៉ុណ្ណាះ ម្ដាយស្រីពីនបានស្លា.ប់នៅថ្ងែ២៣/៣/២០២១ឥឡូវស្រីពីននៅរង់ចាំ សំណាក ពីលោកពេទ្យផ្ដល់ដំណឹង ពេលនេះស្រីពីននៅពេទ្យរុស្សុីនៅឡេីយ។ រយះពេល២០ថ្ងែហេីយ ខ្ញុំបាទនឹងក្រុមកំប្លែងខ្ញុំបាទមិនបានជួបមុខស្រីពីន នឹងម្ដាយស្រីពីន ក្នុងរយៈពេល២០ថ្ងៃនេះមកក្រុមកាងាររបស់ខ្ញុំបាទ គ្មានអ្វី ប្រែប្រួលទេ សុខាភាពធម្មតា។>>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា ក្រោយមរណភាពរបស់ម្តាយ បច្ចុប្បន្នតារាកំប្លែង អ្នកនាង ស្រីពីន កំពុងធ្វើចត្តាឡឺស័ក ដោយដាក់ឲ្យនៅដាច់ដោយឡែកមួយរយ: ខណ:ដែលលទ្ធផលតេស្ត.កូ.វី.ដនៅមិនទាន់ចេញនៅឡើយ៕

Related posts