ណុប បាយ៉ារិទ្ធ បង្ហាញស្ថានភាពជំ.ងឺចុងក្រោយខ្លួន និងឆ្លៀតធ្វើរឿងមួយនេះ (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតចាប់តាំងពីថ្ងៃដំបូងនៃការរកឃើញ និង សម្រាកព្យាបាលជំងឺរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ មកទល់ពេលនេះ គឺរយៈពេលប្រមាណជាកន្លះខែមកហើយ​ ។ ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ ក៏តែងតែបង្ហាញពីស្ថានភាពសុខភាពរបស់លោកជារឿយៗផងដែរតាមរយៈការបង្ហោះជាសារ និង ការឡាយវីដេអូនៅលើគណនីហ្វេសប៊ុករបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ លោក ណុប បាយ៉ារិទ្ធ បានធ្វើការឡាយវីដេអូទាំងព្រឹក ជម្រាបជូនមហាជនអ្នកគាំទ្រពីស្ថានភាពសុខភាពរបស់លោក ដោយលោកបានឲ្យដឹងថា ថ្ងៃនេះ លោកហាក់ប្រសើរឡើង ក៏ដូចជាធូរស្រាលមិនសូវធ្វើទុក្ខដូចជាថ្ងៃមុនៗនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ បន្ទាប់ពីស្ថានភាពសុខភាពបានល្អប្រសើរហើយនោះ លោក ណុប បាយ៉ារិទ្ធ បានឆ្លៀតឱកាស បំផុសគំនិតដល់មហាជន នូវការបង្កើតជាសំឡេងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធិភាពនៃជំ.ងឺ.កូ.វី.ដ-១៩ ថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ក្នុងវីដេអូថា «នៅក្នុងកាលៈទេសៈនេះ លោកចង់បង្កើតជាសំឡេង ផ្សព្វផ្សាយ ដើម្បីមានប្រសិទ្ធិភាពលើស្រទាប់មហាជន និង ប្រជាពលរដ្ឋទាំងអស់ដែលកំពុងតែព្រួយបារម្ភទៅលើការរីករាលដាលជំងឺកូវីដ-១៩ ដោយនេះគឺជាការរួបរួមកម្លាំងគ្នាផ្សព្វផ្សាយ ដើម្បីឲ្យមានការយល់ដឹង ជាពិសេសនោះគឺទៅដល់បងប្អូនដែលគាត់រស់នៅឆ្ងាយដាច់ស្រយាល ឲ្យយល់ខ្លាំងពីហានិភ័យនៃជំ.ងឺនេះ» ។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា «សូមឲ្យមហាជនបង្កើនស្មារតីនៃការប្រុងប្រយ័ត្ន! ប្រយ័ត្នខ្ពស់រស់បានយូរ ។ ម្យ៉ាងទៀត កុំភ្លាត់ឲ្យសោះដោយចូលរួមអនុវត្តន៍នូវ ៣ ការពារ ៣ កុំ ផងដែរ» ។ សូមទស្សនាវីដេអូលម្អិត លោក ណុប បាយ៉ារិទ្ធ ខាងក្រោម៖

Related posts