កំុមើលស្រាលឲសោះ! សាស្ត្រាចារ្យផ្នែកសួតម្នាក់ បង្ហាញរូបសួតដែលវី.រុ.ស.កូ.វី.ដបំប្លែងថ្មីនៅកម្ពុជា ស៊ីសួតខ្ទេចត្រឹម ២ ទៅ ៥ ថ្ងៃ ក្រោយបានឆ្លង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ដែលមានលក្ខណៈធ្ងន់ធ្ងរ ជាងព្រឹត្តិការណ៍មុនៗ ដោយក្នុងរយៈពេលត្រឹមតែមួយខែ កម្ពុជារកឃើញអ្នកវិជ្ជមានវី.រុ.ស.កូ.វី.ដ-១៩ លើស ១ ពាន់នាក់ និង មានអ្នកស្លា.ប់ចំនួន ៤ នាក់ហើយ គិតត្រឹមថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោកសាស្ត្រា វ៉ាន់ មិច ជាអ្នកជំនាញ ពិគ្រោះ និង ព្យាបាលជំងឺសួត ជំ.ងឺហឺត និង អាលែកហ្សី បានឱ្យដឹងថា លោកមានបទពិសោធជាង ១ ឆ្នាំក្នុងការគ្រប់គ្រង និង ព្យាបាលជំ.ងឺ.កូ.វី.ដ ដោយគ្មានការភ័យខ្លាច ឬ តក់ស្លុតឡើយ ។ ដោយឡែក ក្នុងរយៈពេល ១ ខែចុងក្រោយនេះ ចាប់ពីថ្ងៃទី ២០ កុម្ភៈ ២០២១ មក លោកចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច និង ព្រួយបារម្ភណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (variant virus strain) ដែលផលប៉ះពាល់របស់វា គឺក្នុងរយៈពេលតែ ២ ទៅ ៥ ថ្ងៃវាវាយលុក ចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាស្ត្រាចារ្យរូបនេះ បានបញ្ជាក់ទៀតថា គ្មានថ្នាំណាអាចសម្លា.ប់វាបានទេ គឺមានតែអនុវត្តន៍ឱ្យបានដា.ច់ខាត តាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣ កុំ ៣ ការពារ ទើបអាចទប់ស្កាត់ ឬ កាត់បន្ថយ ការឆ្លងរាតត្បាតនៃមេរោគនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះគឺជា រូបភាពសួត ត្រូវបានមេ.រោ.គស៊ីសុះសាច់ដ៏គួរឱ្យខ្លាច ៖

Related posts