លោក ឌួង ឆាយ សម្រេចចិត្ត ទៅបួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម និង កម្មពៀរទាំងឡាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានរឿងរ៉ាវ ដ៏សែនក្តៅគគុកកន្លងមក រវាងលោក ឌួង ឆាយ និងភរិយា បានធ្វើឲ្យមហាជនមួយចំនួន មានការសោកស្តាយជាមួយនឹង ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ខំសាងអស់រយៈពេល១៣ឆ្នាំកន្លងមក ដែលបញ្ចប់ក្នុងពេលមួយពព្រិចភ្នែកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មានការបកស្រាយ រឿងរ៉ាវយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងឡាយវីដេអូរបស់អ្នកនាង ដេត ម៉ាលីណា ដែលអ្នកនាង បានជួបក្នុងរយៈពេលច្រើនឆ្នាំ ហើយរឿងទាំងអស់នេះ ក៏អ្នកនាង បានកប់ទុកមកជាយូរណាស់មកហើយ ទើបតែរយៈពេលខ្លីនេះទេ អ្នកនាង ព្រមទម្លាយការពិតទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ ដោយសារតែ មានរឿងស្មុគស្មាញជាច្រើនពេក បានធ្វើឲ្យ លោក ឌួង ឆាយ សម្រេចចិត្ត ទៅបួស ដើម្បីលាងកម្មគ្រប់យ៉ាង មុននេះបន្តិច ដោយក្នុងនោះ រូបលោក បានសរសេរ នៅក្នុងផេកផ្លូវការ របស់លោកថា៖ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទង្វើរបស់លោក ឌួង ឆាយ កន្លងមក ដែលធ្វើដាក់ភរិយារបស់លោក ប្រហែលជាលោក ចង់បញ្ចប់គ្រប់យ៉ាង ត្រឹមពេលលោកទៅបួសហើយ ហើយចង់ប្រើជីវិតស្ងប់ស្ងាត់មួយរយៈសិន នៅក្នុងផ្លូវព្រះធម៌៕

Related posts