នៅទីបំផុត! ផែង វណ្ណៈ ក្រាបសំពះ ព្រះមហាវិមលធម្ម ពិន សែម ដល់កុដិសុំអភ័យទោស ពីកំហុសឆ្គងរបស់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីៗនេះ មហាជននាំគ្នាចាប់អារម្មណ៍ទៅលើការរិះគន់ប្រមាថរបស់លោក ផែង វណ្ណៈ ទៅកាន់គណៈសង្ឃ ដែលបណ្ដាលឱ្យរូបគេឈានទៅដល់ការដកហូតនូវអាជ្ញាប័ណ្ណអ្នកសារព័ត៌មាន និងបានចេញលិខិតសុំទោសជាសារធារណៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមគណនីមួយឈ្មោះ ខេង រ៉ា បានឱ្យដឹងថា នៅព្រឹកនេះលោក ផែង វណ្ណៈ សុំការអនុញ្ញាត្តមកក្រាបបង្គំ នៅចំពោះព្រះភ័ក្រ ព្រះមហាវិមលធម្ម ពិត សែម និង ព្រះមេគណៈ ខេត្តសៀមរាប ជុំ គឹមឡេង ដើម្បីសុំព្រះរាជទានទោស និង សុំអនុគ្រោះ ពីកំហុសឆ្គងរបស់ខ្លួន នៅក្នុងវត្តរាជបូណ៌ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ ក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាសសម្រេចលុបអាជ្ញាបណ្ឌរបស់លោក ដោយសារម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និង កិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ គណៈសង្ឃនាយក បានស្នើទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត និង មន្ត្រីរដ្ឋបាលខេត្តសៀមរាប ៕

Related posts