វីវហើយ! នារីម្នាក់ ត្រូវបានស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យចេញមុខបកស្រាយក្រោយនិយាយថា “ប៉ូលីសបន្ទាយមានជ័យសុទ្ធតែពួកចោរចិញ្ចឹម”….

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមិនដឹងមានរឿងអីផង ស្រាប់តែមាននារីម្នាក់ បានមកខមិនលើគណនីហ្វេសប៊ុកលោកពូ ផែង វណ្ណៈ ដែលប្រើប្រាស់ពាក្យសម្តីអសុរៈ មិនអាចទទួលយកបាន ហើយធ្វើឲ្យប៉ះពាល់ដល់ អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលពួកគាត់ខំបំពេញការងារយ៉ាងសកម្មជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបង្ហោះ។

ក្នុងនោះដែរ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក៏បានបង្ហោះសារប្រមាណដើម្បីឲ្យនារីដែលជេប្រមាថ អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញមុខបកស្រាយ៖ អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មិនអាចទទួលយកបាននូវពាក្យខំមិនរបស់អាខោនហ្វេសបុកដែលមានឈ្មោះ Leaphea Sok នេះបានទេ (ប៉ូលីស បន្ទាយមានជ័យ សុទ្ធតែពួកចោរចិញ្ចឹម)​ ហើយនិង ប្រើពាក្យ (ស្អប់ពួកប៉ូលីសបន្ទាយមានជ័យណាស់)សូមប្អូនស្រីចេញមុខមកបកស្រាយអោយច្បាស់​ បេីមិនដូច្នេះទេប្អូនត្រូវទទួលខុសត្រូវចំពោះច្បាប់៕

Related posts

Leave a Comment