គួរឲ្យសសើរមែន! អ្នកមីងគាត់ជាប្រពន្ធ ឧកញ៉ា ម៉ុង ឫទ្ធី តែគាត់នៅតែប្រកបមុខរបរ លក់អនឡាញ លក់ត្រីងៀត ផ្អក ប្រហុក ជ្រក់ គ្រប់មុខ មិនចេះទំនេរទេ….

លោកឧកញ៉ា ម៉ុង ឫទ្ធី ដែល​ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម សំណង់ និង​ការ​ចិញ្ចឹមសត្វ​។ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានផ្តល់​ការងារ ផ្តល់​ផ្ទះសម្បែង​ជូន​ពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់ ធ្វើការ​នៅក្នុង​តំបន់​អភិវឌ្ឍ នៅ​ខេត្ត​ព្រះសីហនុ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ម៉ុង ឫទ្ធី ដែលជា​អ្នក​បាន​តស៊ូ​ក្នុង​ជីវិត​តាំងពី​បាតដៃ​ទទេ ពី​អ្នកធាក់ស៊ីក្លូ រហូតដល់​ក្លាយជា​មហាសេដ្ឋី​នាពេល​បច្ចុប្បន្ន ។

ចំនែកឯ លោកជំទាវ ម៉ែន ស៊ុន ទោះបីជាប្តីរបស់គាត់ជា ឧកញ៉ា មែន តែគាត់នៅតែខិតខំប្រែងរកស៊ីគ្រប់សព្វបែបយ៉ាង ដូចទៅនឹងម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា 15Jan Online Shop“អ្នកមីងគាត់ជាប្រពន្ធឧកញ្ញាផងមានមុខជំនួញច្រើន គាត់នៅលក់អនឡាញ លក់ត្រីងៀត ផ្អក ប្រហុក ជ្រក់ គ្រប់មុខ អត់ចេះទំនេរទេ ចុះយើងស្អី បានធ្វើឫកម្លេះ សល់ម៉ានហើយ គិតសារឡើងវិញកុំមើលងាយគេ លក់អនឡាញ លុយគេចូលរហូតអត់មានពេលដើរសុីត្រាវផ្ទះគេទេ”៕

Related posts

Leave a Comment