រន្ធត់ចិត្តណាស់! ពេលម្តាយទទួលមរណភាពវី ឌីណែត មិនអាចសូម្បីជួយមុខម្តាយ ជាលើកចុងក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះបន្តិច នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង សិល្បករសិល្បការិនីជាច្រើន បានតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងមរណភាពអ្នកម្តាយរបស់តារាចម្រៀងស្រី វី ឌីណែត ដែលកំពុងតែសម្រាកព្យាបាលជំ.ងឺ.កូ.វី.ដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្វីដែលកាន់តែធ្វើឲ្យមានភាពអាលោះអាល័យ ស្រណោះស្រណោកទៀតនោះ ក៏ព្រោះតែ វី ឌីណែ និង លោក ហួរ ឡាវី ដែលជាស្វាមី ព្រមទាំងកូនចៅមិនអាចបានជួបមុខ មិនអាចប៉ះ ម្តាយ ភរិយា និង ជីដូន ជាលើកចុងក្រោយនោះទេ ក៏ព្រោះតែជំ.ងឺ.កូ.វី.ដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីអ្នកម្តាយបានលាចាកលោកភ្លាម តារាចម្រៀង វី ឌីណែត ដែលកំពុងតែសម្រាកព្យាបាលកូ.វី.ដ-១៩ បានត្រឹមតែបង្ហោះរូបភាពជាមួយម្តាយកាលនៅរស់ និង ភ្ជាប់សារមួយគ្នាយ៉ាងក្តុកក្តួលថា «ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឱ្យបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមើលថែប៉ា និង អ្នកផ្ទះយើង កូននឹងរឹងមាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយក៏មិនអាចឃើញសូម្បីតែស.ព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនបាន ។ សូមឱ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ ។ សូមបងប្អូនទាំងអស់គ្នា ប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយម៉ាក់អើយ» ៕

Related posts