មុននេះបន្តិច ភរិយារបស់លោក សុវណ្ណ រិទ្ធី អ្នកនាង មាស សុជាតា បានធ្វើការឡាយវីដេអូ ដើម្បីបកស្រាយពីរឿងរ៉ាវបញ្ហាដែលនាងមានជាមួយនឹងស្វាមីរបស់ខ្លួន ។
តាមរយៈការឡាយនោះដែរ ក៏មានវត្តមានរបស់ប្អូនប្រុសរបស់អ្នកនាង ដែលបានចេញមកជួយស្រាយបញ្ជាក់បំភ្លឺនៅរឿងរ៉ាវមួយចំនួន ដោយក្នុងនោះដែរ លោកបានបញ្ជាក់ថា បងស្រីរបស់លោក ដោយហេតុតែនឹករឭក និង ស្រឡាញ់ស្វាមីពេក ស៊ូស្កាត់ដោយដៃមានបីកូនទាំងសរសៃខ្ចី តាមស្វែងរកស្វាមីរបស់គាត់រហូតដល់ខេត្តសៀមរាប ដែលជាកន្លែងលោក សុវណ្ណ រិទ្ធី បួស ក្រោយចាកចេញពីពន្ធនាគារនោះ ។
ដោយឡែក អ្នកនាង មាស សុជាតា ផ្ទាល់ ក៏បានបន្ថែមថា កាលអ្នកនាងបានទៅរកស្វាមីឃើញនោះ គឺដោយសារចៃដន្យអ្នកនាងឃើញក្រុមការងាររបស់ស្វាមីបានផុសរូបមួយសន្លឹកក្នុង Story ទើបនាងស្វះស្វែងជិះតាក់ស៊ី ដើរសួរគេដើម្បីរកវត្តដែលប្តីបានបួស ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាងបានបញ្ជាក់ថា ពេលទៅដល់គឺអ្នកនាងរង់ចាំស្វាមីប្រហែល ៣ ទៅ ៤ ម៉ោង ទើបលោកព្រមជួប ៕
សូមមើលលម្អិតក្នុងវីដេអូឡាយរបស់ភរិយាលោក សុវណ្ណ រិទ្ធី ខាងក្រោម ៖