បងប្អូនភ្លោះស្រីពីរនាក់ ដឹកដៃគូស្នេហ៍រៀបការក្នុងថ្ងៃតែមួយព្រោះតែហេតុផលនេះ ឡើងផ្អើលពេញភូមិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីនេះ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខេត្តឈុំផន បន្ទាប់ពីមានបងប្អូនភ្លោះស្រីមួយគូ អាយុ ២៥ នោះ បានដឹកដៃគូស្នេហ៍រៀងខ្លួនចូលរោងជ័យក្នុងថ្ងៃតែមួយ ធ្វើឱ្យមានការភ្ញាក់ផ្អើល ក៏ដូចជាការកោតសរសើរពីអ្នកភូមិ និង អ្នកលេងបណ្តាញសង្គមលើសម្រស់កូនក្រមុំទាំងពីរផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ជាថ្ងៃដែលកូនក្រមុំភ្លោះទាំងពីរក្រាបផ្ទឹមនៅក្នុងរោងជ័យ នៅក្នុងពិធីមង្គលការរបស់ពួកគេពិតជាមានភាពអធិកអធមណាស់ ដោយមានការចូលរួមពីបងប្អូនក្នុង និង ក្រៅភូមិជាច្រើន ។ បើងាកមកមើលកូនកំលោះទាំងពីរវិញ ក៏មានរូបរាងសង្ហាមិនចាញ់គ្នានោះដែរ ថែមទាំងមានមុខមាត់ស្រដៀងគ្នាទៀតផង រហូតអ្នកភូមិលាន់មាត់ថា «រៀបការក្នុងពេលតែមួយបែបនេះ មិនខ្លាចច្រឡំគ្នាទេឬ?» ពេលនោះកូនកំលោះទាំងពីរក៏ឆ្លើយថាមិនច្រឡំទេ ដោយពួកគេចាំពីដំណើរ កាយវិការដៃគូរបស់ពួកគេបានច្បាស់ណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកទាំង ៤ បានរៀបរាប់ពីហេតុផលមុនពួកគេឈានទៅដល់ការរៀបការក្នុងពេលតែមួយបែបនេះ ព្រោះពួកគេទាំងពីរគូរៀននៅវិទ្យាល័យជាមួយគ្នា តែមកដល់មហាវិទ្យាល័យពួកគេរៀនជំនាញខុសគ្នាមែនពិត តែពួកគេចាប់ផ្តើមទាក់ទងគ្នាតែម្តងដោយទៅណាមកណាក៏ ៤ នាក់ដែរ មិនថាញុំាអី ឬ ដើរលេងក៏ដោយ ហើយភាពជិតស្និតទាំងនេះដែលបណ្តាលឱ្យពួកគេសម្រេចចូលរោងការថ្ងៃជាមួយគ្នាដែរ ដោយខាងប្រុសបានផ្តល់បណ្ណាការជាច្រើនដល់គ្រួសារនាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានឃើញពិធីមង្គលរបស់បងប្អូនភ្លោះទាំងពីរធ្វើឡើងយ៉ាងប្លែកភ្នែកបែបនេះ ធ្វើឱ្យមហាជនមានការកោតសរសើរចំពោះអ្នកទាំងបួន ថែមទាំងជូនពរដល់ពួកគេឱ្យជួបតែសុភមង្គល និង ស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ ៕

Related posts