តារា​ជា​ច្រើនរូប បានបង្ហោះសារស្នើ​សុំ​ប្រមុខ​ដឹកនាំ​៤​ចំណុច ជា​ដំណោះស្រាយ​ក្នុង​សម័យ​.កូ.​វី​.ដ.

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​មក​ទល់​ពេល​នេះ មាន​តារា​ជា​ច្រើន​រូប​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដូច​ៗ​គ្នា ក្នុង​គោលបំណង​ស្នើ​សុំ​ទៅ​កាន់​ប្រមុខ​ដឹកនាំ​សម្តេច​តេ​ជោ ចំនួន​៤​ចំណុច ដើម្បី​ជា​ដំណោះ​ក្នុង​សម័យ​នៃ​ការ​រីក​រាលដាល​នៃ​ជំ.ងឺ​.កូ.​វី.ដ​១៩ ក្នុង​សហគមន៍ នៅ​ប្រទេស​កម្ពុជា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារ​ដែល​ពួក​គេ​បាន​បង្ហោះ​នោះ បាន​លើក​ឡើង​ថា ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្រោម​ការ​ដឹកនាំ​សម្តេច​តេ​ជោ សូម​គោរព ឧត្តមភាព​ដ៏​ថ្លៃថ្លា​របស់​សម្តេច គោលនយោបាយ​ឈ្នះ​ៗ ដោយ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ សុំ​ធ្វើការ​ស្នើរ​សុំ​ដល់​សម្តេច​ពុក​៤​ចំណុច​!​។ កម្មវត្ថុ​សេចក្តី​ផ្តើម ៖ ដោយ​ប្រជាពលរដ្ឋ​កំពុង​តែ​ប្រឈម​មុខ​កូ.​វី​.ដ​.១៩ ដូច​សម្តេច​អ៊ុំ​បាន​ជ្រាប និង​សូម​អនុញ្ញាត​រៀបរាប់​ជូន​ស្នើរ​សុំ​៤​ចំណុច ដោយ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ផង​ទាន​!​។ សុំ​សម្តេច​ពុក មេត្តា​ជួយ​ដោះស្រាយ នឹង​សម្រួល​ពី​បញ្ហា​ទុក្ខ​ធុរៈ ទុក្ខសោក​របស់​ប្រជាពលរដ្ឋ ក្នុង​ស្ថាន​ការ​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​១ សូម​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​សាំង​ឡើងថ្លៃ សម្រួល​អោយ​ចុះថោក ធូរ​ថ្លៃ​សមរម្យ ក្នុង​ស្ថានភាព សេដ្ឋកិច្ច ជីវភាព​ប្រជាពលរដ្ឋ​សម័យ​កូ​វី​ដ​ធ្លាក់​ចុះ​!​។
ទី​២ សូម​មេត្តា​ធ្វើ​សេចក្តី​ប្រកាស សម្រួល​ជាមួយ​ម្ចាស់ផ្ទះ​ជួល ម្ចាស់​កន្លែង​ជួល​បើក​រកស៊ី ចុះ​តម្លៃ​ថ្លៃ​បន្ទប់ ឬ​ផ្ទះល្វែង អោយ​សល់​ត្រឹមតែ​ពាក់កណ្តាល​១​រយៈពេល (​ពេល​ស្ថានភាព​ប្រសើរ​វិញ និង​គិត​តម្លៃ​ដើម​)​។
ទី​៣ សូម​សម្រួល​ជាមួយ​ធនាគារ​ហិរញ្ញវត្ថុ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រាក់​កម្ចី ធ្វើការ​ផ្អាក​បង់​១​រយៈពេល (​ពេល​ស្ថាន​ភាពល្អ​ឡើង​វិញ ពួក​ក្មួយ​ៗ​នឹង​បង់​ជា​ធម្មតា​)​។
ទី​៤ សូម​ជួយ​សម្រួល​ជាមួយនឹង​វា​រី​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក សម្រួល​អោយ​ចុះថោក​បន្តិច ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ដោយ​អនុគ្រោះ​ផង​សម្តេច​ពុក ។
សូម​គោរព ជូនពរ​ដល់​សម្តេច​ពុក មាន​សុខភាព​ល្អ កម្លាំង​មាំមួន​ជា​ម្លប់​ដល់​កូនចៅ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ៗ​គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់​សារ​ខាងលើ​នេះ ត្រូវ​បាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​ធ្វើការ​ចែករំលែក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយនៅ​ក្នុង​នោះ​ក៏​មាន​មហាជន​ជា​ច្រើន​ទៀត ក៏​បាន​ចែកចាយ​សារ​ខាងលើ​នេះ​ដូច​គ្នា​។ យ៉ាងណា រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ពី​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នៅឡើយ​ទេ​៕

Related posts