ឆន សុវណ្ណារាជ សប្បាយចិត្តសឹងគ្មានអ្វីថ្លែង ក្រោយចេញលទ្ធផលធ្វើតេស្តលើកទី៣…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថា ជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងពិភពលោក ក្នុងនោះដែរ ប្រទេសកម្ពុជា ក៏បានទទួលរងគ្រោះពីជំងឺដ៏កាចសាហាវនេះផដែរ ក្នុងនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរ មកទល់ពលនេះ មានតារាចម្រៀងសិល្បករសិល្បការិនីកម្ពុជាប្រចាំផលិតកម្មហង្សមាស បានឆ្លងជំងឺនេះផងដែរ រួមមាន លោក ណុប បាយ៉ារិទ្ធ កញ្ញា វី ឌីណែត អ្នកនាង សុគន្ធ និសា និង ពិធីការិនី អ្នកនាង កែវ ចាន់និមល និង គ្រួសារ តែជាសំណាងល្អ កូននាងបានជាសះស្បើយហើយ។ ហើយក៏មានតារាមួយចំនួនទៀត បាននឹងកំពុងត្រូវគ្រូពេទ្យតាមដានសុខភាព និង ធ្វើតេសរកមើលមេរោគនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់កំពូលតារាចម្រៀងមួយរូបប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណារាជ បានបញ្ជាក់លោកមិនមានវិជ្ជមានកូវីដ ដោយបានសរសេរ Caption ដែលមានខ្លឹមសារដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកដោះម្តាយថ្លៃ អរគុណគុណបុណ្យនឹងបារមីវត្ថុស័ក្តសិទ្ធតាមថែរក្សារកូនចៅ លិទ្ធផលធ្វើតេសលើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន Negative បញ្ជាក់ថាខ្ញុំមិនមានមេរោគកូវីដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ អរគុណណាស់សំរាប់ការជូនពរពីបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែខ្ញុំបាទនៅតែបន្តធ្វើចត្តាឡីស័ក្តអោយគ្រប់ចំនួន១៤ថ្ងៃដដែល សូមមេត្តាការពារដោយប្រុងប្រយ័ត្នបំផុតទាំងអស់គ្នាណា តាមការណែនាំរបស់សម្តេចពុក ៣កុំ ៣ការពារ។

Related posts