ចិត្តធម៌ទាំងបងទាំងប្អូន! ប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកាដល់គ្រួសារលោក ឡៅ វណ្ណារហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនប្រាកដជាបានដឹង កាលពីថ្មីៗនេះបងប្អូនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងងារជាឧកញ៉ារហូតដល់ទៅ ៣ រូប ដែលពួកគាត់ទាំងបីសុទ្ធតែបានចូលរួមសកម្មភាពផ្សេងៗ ជួយសង្គមយ៉ាងច្រើនដូចជាបញ្ហា ទឹកជំនន់ ការចូលរួមទប់ស្កាត់ជំ.ងឺ.កូ.វី.ដ-១៩ ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ឧកញ៉ា ឡេង បញ្ចពណ៌ អ្នកជំនួញវ័យក្មេងដែលត្រូវបានគេស្គាល់ថាជាប្រធានក្រុមហ៊ុនមួយ និង ត្រូវជាប្អូនស្រីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីប៉ុន្មានថ្ងៃមុននេះ បានចូលរួមថវិកា ១ ម៉ឺនដុល្លាជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាប់ជំ.ងឺ.កូ.វី.ដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានោះដែរ កាលពីម្សិលមិញថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ប្អូនស្រីអ្នកឧកញ៉ាខាងលើបានប្រកាសលើទំព័រហ្វេសប៊ុកផេករបស់ខ្លួនថា សូមឧបត្ថម្ភប្រាក់ ៨ លានរៀល ជូនដល់ក្រុមគ្រួសារស.ព របស់លោក ឡៅ វណ្ណា ដែលបានស្លា.ប់ដោយសារជំ.ងឺ.កូ.វី.ដ-១៩ ដំបូងគេ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានទីលំនៅសង្កាត់ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំពោះថវិកាដែលឧបត្ថម្ភនោះ ត្រូវផ្ដល់តាមរយៈ លោក ហេង ឡុង ដើម្បីយកទៅប្រគល់ជូនគ្រួរសាស.ពផងដែរ ៕

Related posts