ពិតមិនធម្មតាទេ! ថៃ អាចបង្ហាត់ឆ្កែហិតរកអ្នកជំ.ងឺ.កូ.វី.ដ១៩ ដែលមិនចេញរោគសញ្ញា បានដោយជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មានថៃ thethaiger ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងសាកលវិទ្យាល័យ ជូឡាឡុងកន ទទួលបានជោគជ័យទៅលើការបង្វិកឆ្កែចំនួន៦ក្បាល ឱ្យមានសមត្ថភាព អាចហិតរកអ្នកដែលមានផ្ទុកជំ.ងឺ.កូ.វី.ដ១៩ ប៉ុន្ដែមិនចេញរោគសញ្ញា។ ហើយបច្ចុប្បន្ននេះ ឆ្កែដែលត្រូវបានបង្វិកទាំង៦ក្បាលនោះ ត្រូវបានគេយកទៅព្រលានយន្ដហោះ ដើម្បីជួយដល់ការងារត្រួតពិនិត្យរកអ្នកដែលមានផ្ទុកជំ.ងឺ.កូ.វី.ដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ បើយោងតាម ការចុះផ្សាយរបស់ខាងសាកលវិទ្យាល័យ ជូឡាឡុងកន ផ្ទាល់ បានបញ្ជាក់ថា សម្រាប់ការបង្វិកឆ្កែទាំង៦ក្បាលនេះ គឺគេបានយកស្រោមជើងនិងកូនសំឡី ទៅជូតយកញើសក្លៀករបស់អ្នកដែលកំពុងតែផ្ទុកជំ.ងឺ.ឆ្លង.កូ.វី.ដ១៩។ បន្ទាប់មកគេក៏យកសំណាកដែលបានពីញើសអ្នកជំ.ងឺនោះ យកទៅក្នុងមន្ទីពិសោធន៍ បន្ទាប់មកយកសំណាកញើសនោះដាក់ចូលក្នុងកំប៉ុង ហើយបីឱ្យសុនខទាំងនោះហិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីសាកលវិទ្យាល័យខាងលើ បានឱ្យដឹងទៀតថា ឆ្កែដែលគេបង្ហាត់បានដោយជោគជ័យទាំង៦ក្បាលនោះ អាចហិតរកអ្នកផ្ទុកជំ.ងឺ.កូ.វី.ដ១៩ ដែលមានអត្រានៃភាពត្រឹមត្រូវរហូតដល់ទៅ ៩៤,៨%។ ​ហើយនៅពេលដែលហិត ដឹងថាសំណាកមួយណាមានផ្ទុកជំ.ងឺ.កូ.វី.ដ១៩ ឆ្កែវានឹងធ្វើការអង្គុយចុះ។ បន្ថែមពីនេះទៀត ខាងសាកលវិទ្យាល័យក៏បានបញ្ជាក់ផងដែរថា​ ដំណើរការនៃការតេស្ដមនុស្សទាំងមូល គឺមានសុវត្តិភាពខ្ពស់ទាំងសុនខ និងបុគ្គលិកពាក់ព័ន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងមួយនេះ ត្រូវ​បាន​អនុវត្ត​រយៈពេល ៦ខែ និង​បែងចែកជា ៣ដំណាក់កាលធំៗ ទី១ បង្វឹក​ឆ្កែឲ្យ​ហិត​បែងចែក​ក្លិន​របស់​អ្នកដែលមានផ្ទុកជំ.ងឺឆ្លង.កូ.វី.ដ.១៩ ប៉ុន្ដែមិនចេញរោគសញ្ញា ទី២ យក​ឆ្កែ​ទាំងនោះ ឱ្យទៅធ្វើការ​នៅតាម​ព្រលានយន្តហោះ កំពង់ផែ និង​កន្លែង​ទេសចរណ៍សំខាន់ៗ (គេ​ដាក់​ឲ្យ​ឆ្កែ​ហិត​ជើងរបស់​មនុស្ស ) និងដំណាក់កាលទី៣ គឺ​ការអភិវឌ្ឍ​បង្កើត​ឧបករណ៍ sensor ដើម្បី​ពិនិត្យ​រក​អ្នកដែល​មានហា.និ.ភ័.យ​នៃការឆ្លង.​ជំ.ងឺ.​កូ.វី.ដ-១៩ ៕

Related posts