នេះជាការបំភ្លឺរបស់ភិក្ខុ និង សាមណេរ ៨ អង្គ ពីមូលហេតុដែលត្រូវព្រះគ្រូចៅអធិការវត្តពិន័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនជាច្រើនកំពុងផ្ទុះការវែកញែកគ្នាជុំវិញរឿងរ៉ាវករ.ណីអំ.ពើ.ហិ.ង្សាលើព្រះសង្ឃនៅវត្តរាជបូព៌ ក្រុងសៀមរាប ដោយមានការប្រតិកម្មទៅវិញទៅមក ពីសំណាក់មហាជនជាច្រើន ដែលធ្វើឱ្យរឿងនេះក្លាយជាប្រធានក្តៅ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ​បានធ្វើការបំភ្លឺជូន​មហាជនទាំងអស់ ជុំវិញរឿងនេះ ដែលក្នុងនោះខាងក្រុមការងារ បានលើកឡើងពីការបំភ្លឺរបស់ភិក្ខុ និង សាមណេរចំនួន ៨ អង្គ អំពីមូលហេតុដែលខ្លួន ត្រូវទទួលរងការពិន័យ ពីព្រះគ្រូចៅអធិការវត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែក​តាម​ការ​បំភ្លឺ​របស់​ភិក្ខុ​ និង​ សាមណេរ​ចំនួន​ ៨​ អង្គ​ បាន​ឲ្យ​ដឹង​ថា​ ព្រះ​អង្គ​បាន​ទទួល​នូវ​ការ​ដាក់​វិន័យពី​សំណាក់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពិតប្រាកដ​មែន​ ព្រោះ​ព្រះ​អង្គ បាន​ល្មើស​នឹង​វិន័យ​ផ្ទៃក្នុង​របស់​វត្ត​ ដូច​ជា​ការ​គេចវេស​ចូល​រៀន​ ខ្ជិលច្រអូស​ធ្វើ​ការងារ​ក្នុង​វត្ត​ មិន​ចូលរួម​ធ្វើ​អនាម័យ​ ចេញ​ក្រៅ​វត្ត​រហេតរហូត​គ្មាន​វិន័យ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះផងដែរ​ ព្រះ​គ្រូ​ចៅអធិការ​ ព្រះ​នាម​ ពិន​ សែ​ម​ ជន្មាយុ​ ៨០​ វស្សា​ បាន​សារភាព​ថា​ ព្រះ​អង្គ​ពិតជា​បាន​ដាក់​ពិន័យ​ដោយ​ការ​ស្តីបន្ទោស​ និង ​ប្រើ​រំពាត់ផ្តៅ ​វា.យ​ទៅ​លើ​ភិក្ខុ​ និង​ សាមណេរ​ នៅ​ក្នុង​វត្ត​រាជ​បូព៌​ ដែល​ប្រព្រឹត្ត​ខុស​វិន័យ​ម្ដង​ហើយ​ម្ដងទៀត​ ។​ ព្រះ​គ្រូ​ចៅអធិការ​បាន​បញ្ជាក់​បន្ថែម​ថា​ ក្នុង​ការ​ដាក់​វិន័យ​នេះ ​ព្រះ​អង្គ​មាន​បំណង​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់​ក្នុង​វត្ត​រាជ​បូព៌​ ទទួល​បាន​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ និង​ ​ចៀស​ផុត​ពី​ការ​ផ្ដន្ទាទោស​ដោយ​ច្បាប់​រដ្ឋ​ ។ គួរបញ្ជាក់ផងដែរថា ក្នុងករ.ណី​នេះ ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​អនុវត្ត​​កម្រិត​ធ្វើ​កិច្ចសន្យា​អប់រំ​ ណែនាំ​ ព្រះ​គ្រូ​ព្រះ​នាម​ ពិន​ សែ​ម​ ចៅអធិការ​វត្ត​រាជ​បូព៌​ ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​អំ.ពើ​.ហិ.ង្សា.​លើ​ភិក្ខុ​ និង​សាមណេរ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ៕

Related posts