ក្រសួងប្រកាសចេញវិធានការ ៦ ចំណុច ទប់ស្កាត់ការរាលដាលកូវីដ ១៩ ថ្ងៃឈប់ ៥ ថ្ងៃខាងមុខនេះ

ខណៈពេលដែលរដ្ឋាភិបាលបានប្រកាសពីថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រចាំឆ្នាំ ២០២០ នាថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ ក្រសួងសុខាភិបាលបានប្រកាសចេញវិធានការ ៦ ចំណុចដើម្បីបង្កាទប់ស្កាត់ជំងឺកូវីដ ១៩ ។ ដូចខាងក្រោមនេះ ៖

១. ជ្រើសរើសការជួបជុំគ្រួសារ ឬ ដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព មិនមានការចម្លងជំងឺ
២. ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាជាអតិប្បរិមានូវការចម្លងជំងឺ
៣. ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និង កាត់បន្ថយហានីភ័យនៃការចម្លងជំងឺ
៤. ជ្រើសរើសការទទួលទានអាហារ ប្រកបដោយសុវត្ថិភាព មិនបង្កការចម្លងជំងឺ
៥. បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិច្ច
៦. ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ។

សម្រាប់សេចក្តីណែនាំលម្អិត សូមអាននៅក្នុងលិខិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

Related posts

Leave a Comment