អ្នកកំពង់ចាមត្រៀម! បន្តិចទៀតការងារជាង ៣ ពាន់កន្លែងទៅដល់ហើយ

បើទោះបីជា ជំងឺកូវីដ បានរាតត្បាតនៅពាសពេញពិភពលោកក្តី ប៉ុន្តែមានក្រុមហ៊ុនជាច្រើនបានមកដាក់ពាក្យស្នើសុំធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ទើបតែសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ MANN LONG SHOES CO., LTD. ដែលក្រុមហ៊ុននេះមានគម្រោងបោះទុនចំនួន ១០,៣លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតស្បែកជើង ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC )បានឱ្យដឹងថា ក្រុមហ៊ុននេះមានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ នៅក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានទុនវិនិយោគប្រមាណជា ១០,៣ លានដុល្លារអាមេរិក និង អាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ៣.៣៧៩កន្លែង ៕

Related posts

Leave a Comment