មានការភ្ញាក់ផ្អើលថា ព្រះនាងតូច ជេណា ធ្លាប់ជាប់ពាក់ព័ន្ធនិងកក្កដា សោភ័ណ្ឌ ពេលនេះ ព្រះនាងចេញមកបកស្រាយថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះនាងតូច នរោត្តម ជេណា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា ទ្រង់មានព្រះរាជសមត្ថភាពនៅក្នុងការប្រឡូកនៅក្នុងវិស័យសិល្ប:ទាំងការច្រៀង និងសម្តែងនោះ កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះនាងបានចេញមកធ្វើការបកស្រាយ ក្រោយមានរូបភាព ដែលព្រះនាង ធ្លាប់បានជាប់ជាមួយនិងលោក កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានវី.រុ.ស.កូ.វី.ដ១៩។ ព្រះនាងទ្រង់បានមានបន្ទូលក្នុងសារយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់​ ដែលព្រួយបារម្ភអំពីខ្ញុំ​ ក្រោយពីមានការផុសផ្សាយថា​ លោក​ កក្តដា​ សោភ័ណ​ បានជួបខ្ញុំ។ ខ្ញុំចង់ជម្រាបថា​ រូបនេះ​ ថតជិតមួយឆ្នាំមកហេីយ​ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់​មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។ ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី​ សុខភាពខ្ញុំ​ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បេីគ្មានការចាំបាច់នោះទេ​ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស​ និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។ ខ្ញុំ​ និងក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំ.ងឺ.កូ.វី.ដទាំងអស់ទាំងសិល្បករ​ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បេីយឡេីងវិញ ហេីយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយេីង។ ជាមួយគ្នាខ្ញុំ​ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា​ សូមជួយថែរក្សាការពារប្រជាជនខ្មែរ​ ក៏ដូចជាប្រទ​សកម្ពុជាទាំងមូលបានជៀសផុតពីជំ.ងឺ.កូ.វី.ដ១៩នេះ​ អោយបានឆាប់ៗបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា ក្រោយមកពីធ្វើជាអ្នកកំដរមិត្តភក្ភិនៅឯខេត្តតាកែវរួចមក លោកកក្កដា សោភ័ណ្ឌ ដែលប្រិយមិត្តបានស្គាល់ថា លោកជាអតីតបព្វជិតនោះបានធ្វើតេស្តរកជំ.ងឺ.កូ.វី.ដ១៩ ដោយទទួលបានលទ្ធផលគឺវិជ្ជមាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ជ្រាបកានតែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts