Dj Nana រំឭកអ្នកម្តាយគ្រប់រូប កុំធ្វើការហួសកម្រិតប្រយ័ត្នចូលពេទ្យដូចខ្លួន

 

 

 

តាមការសង្កេតមើល Dj Nana ទោះបីជាមានផ្ទៃពោះប្រមាណជា ៦ ខែកន្លះទៅហើយ ប៉ុន្តែមហាជនតែងតែឃើញអ្នកម្តាយរូបនេះហាក់មមាញឹកនៅក្នុងកិច្ចការងារជារៀងរាល់ថ្ងៃ ។ ទោះជាមានភាពរឹងមាំខុសប្លែកពីស្ត្រីពពោះមួយចំនួនតូចយ៉ាងណាក៏ដោយ Dj Nana ក៏ត្រូវបានមហាជនបង្ហាញក្តីព្រួយបារម្ភពីសុខភាពរបស់នាងផងដែរ ។

 

មិនប៉ុន្មានផង កាលពីថ្មីៗនេះ Dj Nana ក៏បានបង្ហោះសារក្រើនរំឭកដល់ម្នាក់ម្តាយគ្រប់រូបកុំឲ្យធ្វើការធ្ងន់ និង សម្រាកឲ្យបានច្រើន ក៏ព្រោះតែអ្នកនាងទើបតែចេញពីពេទ្យ ដោយការមិនបានសម្រាកគ្រប់គ្រាន់ ។

 

Dj Nana បានរៀបរាប់ដូចនេះថា «ពេទ្យផ្តាំហើយផ្តាំទៀតថាឲ្យសម្រាក មិនព្រមស្តាប់ ទាល់តែបានមកដេកពេទ្យអស់ពីរយប់ ។ ពេលនេះបានជាហើយ ចេញពីពេទ្យថ្ងៃនេះ ផុសរូបមួយទុករំលឹកខ្លួនឯង និង ម៉ាក់ៗផ្សេងទៀត សូមសម្រាកឲ្យបានច្រើនណា» ៕

Related posts

Leave a Comment