សង្គមលោកជំទាវ ម៉ាលីណា និងស្វាមីខ្លោចចិត្តពេលដឹងក្មេងស្រីត្រូវដេរ ១០០ថ្នេរ សន្យាយកទៅព្យាបាលនៅកូរ៉េ ឬថៃ

លោកជំទាវ ដេត ម៉ាលីណា និងស្វាមី បានទៅសួរសុខទុក្ខក្មេងស្រីរងគ្រោះ ដែលត្រូវស្ត្រីចិត្តឃោឃៅយកកាំបិតអារ មុខ រហូតដល់ទៅ ១០០ ថ្នេរ ។ ដោយភាពខ្លោចចិត្តពេក លោកជំទាវ និងស្វាមី បានសន្យាយកក្មេងស្រីរងគ្រោះទៅព្យាបាលនៅប្រទេសកូរ៉េ ឬថៃ និងថែមទាំងជួយជាប្រាក់ ១០០០ ដុល្លារភ្លាមៗនៅមន្ទីរពេទ្យទៀតផង ។

នៅលើទំព័រហ្វេសប៊ុក លោកជំទាវ ដេត ម៉ាលីណា បានសរសេរសារមួយយ៉ាងដូច្នេះថា៖ នាងខ្ញុំ និងស្វាមីសន្យានឹងជួយក្មួយស្រីទៅមន្ទីរពេទ្យដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ រឺ ប្រទេសកូរ៉េនៅពេលជំងឺក្មួយបានជាសះស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង។ កូនគេកូនយើង ថារង់ចាំស្អែកព្រឹកបានទៅសួរសុខទុក្ខក្មួយឱ្យក្មួយសម្រាកសិន ប៉ុន្តែស្អែកព្រឹកមានធុរៈរវល់ទៅខេត្ត ខ្ញុំពិតជាអាណិតម្តាយក្មួយស្រីណាស់មានផ្ទៃពោះពរពោះជិត 8 ខែមកត្រូវឃើញកូនស្រីខ្លួនឯងបែបនេះជាពិសេសអាណិតក្មួយស្រីនៅតូចមិនដឹងអីត្រូវជួបរឿងអកុសល និង ព្រៃផ្សៃបែបនេះ ផ្ទៃមុខត្រូវបានដេរអស់ជាង 100 ថ្នេរនិងដៃអស់ជាង 20 ថ្នេរ ។ នាងខ្ញុំមានត្រឹមការអាណិតអាសូរខ្លោចផ្សារក្នុងចិត្តជាទីបំផុត និងសួរសុខទុក្ខលេីកទឹកចិត្តក្រុមគ្រួសារក្មួយស្រី និងជូនថវិកា 1,000$ សម្រាប់ក្មួយជូនពរក្មួយឆាប់ជាសះស្បេីយ 🙁🥺🙁🙏🏻🙏🏻🙏🏻

ពូមីងបងប្អូនអាចចូលរួមសួរសុខទុក្ខនៅមន្ទីរពេទ្យកុមារជាតិ និងអាចបរិច្ចាគជាថវិកាទៅកាន់គ្រួសារក្មួយស្រីផ្ទាល់តាមរយះ ABA 000830320 Nhang Vanny 017797322

គួរឱ្យដឹងថា ក្មេងស្រីរងគ្រោះអាយុទេីបតែ ៥ ឆ្នាំ បានរងរបួសធ្ងន់លេីផ្ទៃមុខត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីប្រឡែងលេងជាមួយក្មេងៗដូចគ្នាហេីយបានឈ្លោះប្រកែកគ្នាធ្វេីឱ្យម្តាយភាគី ម្ខាងខឹងសម្បារយកកាំបិតមកអារ.មុខ និងដៃហូឈាម ស្រោចខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង ២០ នាទី​ រសៀលថ្ងៃទី ១៦ ​ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងបុរីឈូកវ៉ា ២​ ផ្លូវលេខ ២៦​ ភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ ០៥ ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

Related posts

Leave a Comment