ស្វាគមន៍សមាជិកថ្មី! កូនខ្ទីងឈ្មោលគួរឱ្យស្រឡាញ់ ទើបកើតក្នុងសួនសត្វភ្នំតាម៉ៅ

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ កាលពីថ្ងៃទី ១៤​ ខែកក្កដា ឆ្នាំ ២០២០ បានស្វាគមន៍សមាជិកថ្មី នោះគឺ កូនខ្ទីងឈ្មោល ដែលទើបកើតពីមេនៅក្នុងសួនសត្វនេះផ្ទាល់តែម្តង ។

យ៉ាងណាមិញបើតាមទំព័រហ្វេសប៊ុកដដែលបានបញ្ជាក់ថា កូនខ្ទីងដ៏គួរឱ្យស្រឡាញ់មួយនេះ កំពុងត្រូវបានគេរកឈ្មោះដាក់ឱ្យវា ដោយមកទល់ពេលនេះវាមិនទាន់មានឈ្មោះនៅឡើយទេ ។

សូមបញ្ជាក់ថា មេខ្ទីងនៅក្នុងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានតែមួយប៉ុណ្ណោះ ដោយវាមានលទ្ធភាពក្នុងការបង្កើតកូន ចន្លោះពី១២ ខែ ឬលើសពីនេះ​ សម្រាប់កូនមួយៗ ៕

Related posts

Leave a Comment