ប្រិយមិត្ត និងមហាជនជាច្រើនប្រាកត់ជាស្គាល់ជាក់ជាមិនខានតារាកំប្លែង ពាក់មី ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។
ជាក់ស្តែងនៅរយៈពេលថ្មីនេះលោកទើបចេញលក់អនឡានឃើញថាដាច់គួរសម។ នៅក្នុងនោះផងដែរនាពេលថ្មីនេះនាយ ពាក់មី បានយួសចិត្តជាខ្លាំងក្រោយបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chan tha FC បានបញ្ជាក់ថាទិញផលិតផលរបស់លោកនៅក្នុងការ Live តែចុងក្រោយទើបដឹងថាជា ការបោ.កប្រាស់សោះ។ នៅក្នុងដែរនោះនាយ ពាកមី បានបង្ហោះនិយាយថា៖
<<មិនចង់ផុសទេ តែដេីម្បីអោយរៀងថ្ងៃក្រោយ ពេលខ្ញុំliveលក់ ម្នាក់នេះចូលមកខមមិនទិញ10ប្រអប់ 20ប្រអប់ ហេីយយកលេខអ្នកដទៃមកទំលាក់ចូល អោយខ្ញុំខលទៅរំខានគេ ម្ចាស់លេខគេអត់ដឹងអីផង ស្តាយ ល្ងាចមុិញពេលlive គ្រាន់តែខ្ញុំសំពះអរគុណវាចង់1ម៉ោង ឃេីញវាទិញច្រេីន ខំបូកលុយវាទិញ បូកហេីយបូកទៀត ជូនពរវាម៉ាយប់ សំខាន់ខលទៅលេខគេ រំខានគេទៀត៕>>
ចង់ជ្រាបកានតែច្បាស់សូមទស្សនារូបភាពខាងក្រោម៖